023 883 665 | info@dpacam.org     |

Single Blog Title

This is a single blog caption

ការប្រកាសអញ្ជើញចូលរួមធ្វើការដេញថ្លៃ

អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូ ក្នុងសកម្មភាព​(​ឌីភីអេ​)

ការប្រកាសអញ្ជើញចូលរួមធ្វើការដេញថ្លៃ

អង្គការអភិវឌ្ឍន៍  និងភាពជាដៃគូ  ក្នុងសកម្មភាព (ឌីភីអេ) ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក   ដែលមានកម្មវិធីធំៗចំនួន​ពីរ​គឺ ៖  កម្មវិធីអភិវឌ្ឍន៍សហគមន៍ចំរុះ  និងកម្មវិធីភាពជាដៃគូ  និងគាំពារមតិ ​។  កម្មវិធី​អភិវឌ្ឍន៍​សហគមន៍ចំរុះ​អនុវត្ត​ដោយ​​ ផ្ទាល់នៅក្នុងខេត្ត៦ គឺ៖ ខេត្តរតនគិរី   មណ្ឌលគិរី  ស្ទឹងត្រែង  ​ព្រះវិហារ  ​កំពង់ធំ​ និងសៀមរាប​ ។​​ អង្គការ​ ឌីភីអេបានទទួលថវិកា ពីអង្គការ​ SCIAF និង DFID ដើម្បីជីកអណ្តូងធ្វើប្រព័ន្ធទឹកបរិសុទ្ធ  សាងសង់អាគារសម្រាប់បំពាក់ប្រព័ន្ធទឹកបរិសុទ្ធ​ និងម៉ាស៊ីនធ្វើទឹកបរិសុទ្ធ  ជូនដល់ប្រជាពលរដ្ឋ នៅក្នុងស្រុកសណ្តាន ខេត្តកំពង់ធំ​ និង ស្រុកថាឡាបរិវ៉ាត ខេត្តស្ទឹងត្រែង។

  • គោលបំណងនៃការអញ្ជើញ៖

អង្គការអភិវឌ្ឍន៍  និងភាពជាដៃគូ  ក្នុងសកម្មភាព  កំពុងធ្វើការស្វែងរកក្រុមហ៊ុនរឺអង្គការ ដែលមានលក្ខណៈ​សម្បត្តិគ្រប់គ្រាន់ ក្នុងការផ្ដល់សេវាកម្មសាងសង់បង្គន់ចំនួន៥​(​បន្ទប់ភ្លោះ) អាគារសម្រាប់ទឹកស្អាតចំនួន០២ អណ្តូងចំនួន៧ កន្លែងសម្រាប់លាងដៃ នៅតាមសាលារៀនចំនួន០៥ នៅក្នុង ស្រុកសណ្តាន ខេត្តកំពង់ធំ​ និង ស្រុកថាឡាបរិវ៉ាត ខេត្តស្ទឹងត្រែង។

ក្រុម​ហ៊ុន រឺអង្គការ អ្នកផ្តល់សេវាផ្គត់ផ្គង់​ ត្រូវ​មាន​លក្ខណៈសម្បត្តិ​ដូច​ខាងក្រោមដើម្បី​ដាក់​​ពាក្យ​ដេញថ្លៃ៖

    • ត្រូវមានវិញ្ញាបនប័ត្រចុះបញ្ជីពាណិជ្ជកម្ម​ ពីក្រសួង​ពាណិជ្ជកម្ម រឺលិខិតបញ្ជាក់ផ្សេងៗ។
    • ត្រូវមានសម្ភារៈគ្រប់គ្រាន់សម្រាប់សាងសង់។
    • យល់ព្រម​គោរពតាម​គោលនយោបាយ​ស្ដី​ពី​ការ​ការពារកុមារ​របស់​អង្គការឌីភីអេ។
    • យល់ព្រមគោរពតាម​ច្បាប់ស្តី​ពី​កម្រៃជើង​សាររង្វាន់ និង​សំណូកសូកប៉ាន់​របស់អង្គការ​ឌីភីអេ។
    • ត្រូវមានបទពិសោធន៍ក្នុងការសាងសង់។

របៀបចូលរួម៖

  1. សូមធ្វើការទំនាក់ទំនងមកកាន់ផ្នែកលទ្ធកម្ម និងរដ្ឋបាលនៃអង្គការឌីភីអេ ដែលមានអាស័យដ្ឋាន ផ្ទះលេខ ០៣​ផ្លូវលេខ៣២៣  សង្កាត់បឹងកក់ទី២  ខ័ណ្ឌទូលគោក  រាជធានីភ្នំពេញ ដើម្បីទទួលបាន​ពត៌មាន និងមកទទួលបែបបទផ្សេងៗ  ដើម្បីដាក់ពាក្យដេញថ្លៃចាប់ពីថ្ងៃផ្សាយដំណឹង​នេះរហូត​ដល់កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ។ ធ្វើការបំពេញបែបបទ ដេញថ្លៃទាំងនោះហើយ ដាក់ក្នុងស្រោមសំបុត្របិទជិត និងធ្វើការបញ្ជូនមក​កាន់​​ការិយាល័យ អង្គការឌីភីអេ តាមអាស័យដ្ឋាន ដែលបានបញ្ជាក់ខាងលើ ។
  2. អង្គការឌីភីអេ ទន្ទឹងរង់ចាំទទួលពាក្យដេញថ្លៃរបស់លោកអ្នក ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃផុតកំណត់​ទទួល​​ពាក្យ ថ្ងៃទី31 ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៥:០០រសៀល។

អង្គការឌីភីអេសូមអរគុណទុកជាមុនសម្រាប់ចំណាប់អារម្មណ៍របស់លោកអ្នក ចំពោះឱកាសជ្រើសរើសអ្នកផ្គត់ផ្គង់របស់អង្គការឌីភីអេ។

                                                                                                                             ធ្វើនៅភ្នំពេញ ថ្ងៃទី០៥ ខែឧសភាឆ្នាំ២០១៩

ពត៌មានបន្ថែមសូមទំនាក់ទំនងមកលេខ០២៣​៨៨៣​៦៦៥/០១២ ​៦៣៣ ​០២២                     ​ការិយាល័យលទ្ធកម្ម និងរដ្ឋបាល

Leave a Reply