មន្ត្រីសម្របសម្រួលអភិវឌ្ឍន៍​សហគមន៍ចំរុះ

Home  »  Career  »   មន្ត្រីសម្របសម្រួលអភិវឌ្ឍន៍​សហគមន៍ចំរុះ
Date Posted:

24 February, 2023

Location:

Mondulkiri

Job Title:

មន្ត្រីសម្របសម្រួលអភិវឌ្ឍន៍​សហគមន៍ចំរុះ

Deadline:

16 March, 2023

Apply Now

មន្ត្រីសម្របសម្រួលអភិវឌ្ឍន៍​សហគមន៍ចំរុះ


អង្គការ អភិវឌ្ឍន៍ និង ភាពជាដៃគូ ក្នុងសកម្មភាព

សេចក្តីប្រកាសជ្រើសរើសបុគ្គលិកឡើងវិញ

អង្គការអភិវឌ្ឍន៍  និងភាពជាដៃគូ  ក្នុងសកម្មភាព (ឌីភីអេ) ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក   ដែលមានកម្មវិធីធំៗចំនួន​ពីរ​គឺ ៖  កម្មវិធីអភិវឌ្ឍន៍សហគមន៍ចំរុះ  និងកម្មវិធីភាពជាដៃគូ  និងគាំពារមតិ ​។   កម្មវិធី​អភិវឌ្ឍន៍​សហគមន៍ចំរុះ​អនុវត្ត​ដោយ​​ ផ្ទាល់នៅក្នុងខេត្ត៦ គឺ៖ ខេត្តរតនគិរី   មណ្ឌលគិរី  ស្ទឹងត្រែង  ​ព្រះវិហារ  ​កំពង់ធំ​ និង សៀមរាប​ ។ ​ អង្គការ ឌីភីអេ​ ​ត្រូវ​ការ​ជ្រើសរើស​បេក្ខជនដែលមាន​សមត្ថភាព​ជំនាញ     ដើម្បីបំពេញតួនាទីជា​មន្ត្រីសម្របសម្រួលអភិវឌ្ឍន៍សហគមន៍ចំរុះចំនួន២នាក់​​ សម្រាប់ខេត្តមណ្ឌលគីរី។

ការទទួលខុសត្រូវៈ

  • សម្របសម្រួលសកម្មភាពអភិវឌ្ឍន៍សហគមន៍     ក្នុងការរៀបចំការងារកសិកម្ម  មុខរបរខ្នាតតូច ខ្សែច្រវ៉ាក់ ផលិតកម្ម និងទីផ្សារសំរាប់មុខរបរ​ខ្នាតតូច  គ្រប់គ្រងធនធានធម្មជាតិ អនាម័យទឹកស្អាត និងកាត់បន្ថយ គ្រោះមហន្តរាយ ។
  • ផ្តល់ការគាំទ្រដល់សហគមន៍ក្នុងការរៀបចំផែនការ និងអនុវត្តគម្រោងអភិវឌ្ឍន៍ភូមិ។
  • សម្របសម្រួលសហគមន៍ធ្វើផែនការដាំដុះ  ជំរុញផលិតភាពកសិកម្ម និងធ្វើអោយផលិតផល​កសិកម្មលំនឹង​ទីផ្សារដោយ​រៀបចំអោយមាន​កិច្ចសន្យាកសិកម្មរវាងកសិករ និងក្រុមហ៊ុនប្រមូលទិញ ផលិតផល​កសិកម្ម។
  •  ធ្វើការសិក្សាស្រាវជ្រាវទីផ្សារ និងផ្តល់ពត៌មានទីផ្សារដល់កសិករគោលដៅ ។
  • សម្របសម្រួល និងផ្តល់ការកសាងសមត្ថភាពដល់សមាជិកក្រុមកសិកម្ម និង សហគមន៍កសិកម្ម   និងរៀបចំ ផែនការអាជីវកម្មសម្រាប់សហគមន៍កសិកម្មុ។
  • តាមដាន និងប្រមូលទិន្នន័យពីភាពផ្លាស់ប្តូររបស់ក្រុមកសិករគោលដៅអោយបានជាប់លាប់ និងធ្វើបច្ចុប្បន្នភាព​ចូលទៅក្នុងប្រព័ន្ធផ្ទុកទិន្នន័យរបស់គម្រោង។
  • ធ្វើជាតំណាង ឌីភីអេ ដើម្បីចូលរួមក្នុងអង្គប្រជុំផ្សេងៗ ដែលរៀបចំដោយរដ្ឋាភិបាល  និងអង្គការមិនមែនរដ្ឋាភិបាលនៅ  កំរិតថ្នាក់ស្រុក និង ខេត្ត។
  • សរសេររបាយការណ៍ប្រចាំខែ ​និងប្រមូលទិន្នន័យសម្រាប់សរសេររបាយការណ៍ត្រីមាស  ឆមាស   និងប្រចាំឆ្នាំ។

សមត្ថភាពជំនាញៈ

  • មានកំរិតយល់ដឹង នឹងបទពិសោធន៍លើ  ផ្នែកកសិកម្ម រឺធនធានធម្មជាតិ ​ រឺសេដ្ឋកិច្ច ។
  • មានចំណេះដឹង  និងបទពិសោធន៍ធ្វើការជាមួយជនជាតិដើមភាគតិច​(មានលំនៅដ្ឋានក្នុងខេត្តខាងលើកាន់​តែ​ប្រសើរ)។
  • មានចំណេះដឹង និងបទពិសោធន៍ត្រួតពិនិត្យគម្រោង។
  • មានជំនាញទំនាក់ទំនង និងការងារជាក្រុមល្អ។
  • មានចំណេះដឹង ក្នុងការប្រើប្រាស់កុំព្យូទ័រ Ms Word, Excel។

បេក្ខជនដែលមានចំណាប់អារម្មណ៍  សូមផ្ញើរប្រវត្តិរូបដោយមានភ្ជាប់នូវឈ្មោះអ្នកដឹងឮយ៉ាងតិច២នាក់។ សូមផ្ញើរ​​មក លោកស្រី សុខ ស៊ីនួន តាមអ៊ីម៉ែល sok.sinuon@dpacam.org   រឺតាមអាស័យដ្ឋាន ផ្ទះលេខ០៣ ផ្លូវលេខ​៣២៣  សង្កាត់​ បឹងកក់ទី២  ខ័ណ្ឌទូលគោក  ត្រឹមថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។  អ្នកដែលត្រូវជ្រើសរើសមកសំភាសន៍  ទើប​​ទទួលបានពត៌មានដើម្បីមកសំភាសន៍។  ពត៌មានលំអិតសូមទំនាក់ទំនងតាមលេខ ទូរស័ព្ទ​០១២ ៦៣៣ ០២២។