មន្ត្រីសម្របសម្រួលអភិវឌ្ឍន៍សហគមន៍ចំរុះចំនួន០៣នាក់

Home  »  Career  »   មន្ត្រីសម្របសម្រួលអភិវឌ្ឍន៍សហគមន៍ចំរុះចំនួន០៣នាក់
Date Posted:

02 January, 2024

Location:

Stung Treng and Preah Vihear

Job Title:

មន្ត្រីសម្របសម្រួលអភិវឌ្ឍន៍សហគមន៍ចំរុះចំនួន០៣នាក់

Deadline:

22 January, 2024

Apply Now

មន្ត្រីសម្របសម្រួលអភិវឌ្ឍន៍សហគមន៍ចំរុះចំនួន០៣នាក់


អង្គការ អភិវឌ្ឍន៍ និងភាពជាដៃគូ ក្នុងសកម្មភាព

សេចក្តីប្រកាសជ្រើសរើសបុគ្គលិក

អង្គការអភិវឌ្ឍន៍  និងភាពជាដៃគូ  ក្នុងសកម្មភាព (ឌីភីអេ)  ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលមានកម្ម វិធីធំៗ ចំនួន​ពីរ​គឺ ៖ កម្មវិធីអភិវឌ្ឍន៍សហគមន៍ចំរុះ  និងកម្មវិធីភាពជាដៃគូ  និងគាំពារមតិ។ ​​កម្មវិធី​អភិវឌ្ឍន៍​សហគមន៍ចំរុះ​​ ​អនុវត្ត​ដោយ​​ផ្ទាល់នៅក្នុងខេត្ត៧ គឺ៖ ខេត្តរតនគិរី   មណ្ឌលគិរី  ស្ទឹងត្រែង  ​ព្រះវិហារ  ​កំពង់ធំ​ បាត់ដំបង​​ និងសៀមរាប​ ។ ​ អង្គការ ឌីភីអេ​ ​ត្រូវ​ការ​ជ្រើសរើស​បេក្ខជនដែលមាន​សមត្ថភាព​ជំនាញ ដើម្បីបំពេញតួនាទីជា​​មន្ត្រីសម្របសម្រួលអភិវឌ្ឍន៍សហគមន៍ចំរុះ​ចំនួន០៣នាក់(ចំនួន២នាក់​​សម្រាប់ខេត្តព្រះវិហារ និងចំនួន១នាក់ទៀតសម្រាប់ខេត្តស្ទឹងត្រែង)

ការទទួលខុសត្រូវ៖

  • សម្របសម្រួលសកម្មភាពអភិវឌ្ឍន៍សហគមន៍ក្នុងតំបន់គោលដៅ      ក្នុងការរៀបចំការងារកសិកម្ម  មុខរបរខ្នាតតូច ខ្សែសង្វាក់ផលិតកម្ម និងទីផ្សារសំរាប់មុខរបរ​ខ្នាតតូច  គ្រប់គ្រងធនធានធម្មជាតិ អនាម័យទឹកស្អាត និងកាត់ បន្ថយគ្រោះមហន្តរាយ ។
  • ផ្តល់ការគាំទ្រ និងសម្របសម្រួលសហគមន៍ក្នុងការរៀបចំផែនការ អនុវត្ត និងត្រួតពិនិត្យផែនការគម្រោង សកម្មភាព(ធាតុចូល និងលទ្ធផល។
  • ធ្វើជាតំណាង អង្គការឌីភីអេ ដើម្បីចូលរួមក្នុងអង្គប្រជុំផ្សេងៗ  ដែលរៀបចំដោយរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋា ភិបាលនៅកំរិតថ្នាក់ស្រុក និងខេត្ត។
  • សម្របសម្រួល និងផ្តល់ការកសាងសមត្ថភាពដល់កសិករ និងដឹកនាំសហគមន៍កសិកម្ម។
  • សរសេររបាយការណ៍ប្រចាំខែ ​និងប្រមូលទិន្នន័យអំពីគម្រោង សម្រាប់សរសេររបាយការណ៍ត្រីមាស  ឆមាស និង ប្រចាំឆ្នាំ។

សមត្ថភាពជំនាញៈ

  • មានកំរិតយល់ដឹង នឹងបទពិសោធន៍លើ  ផ្នែកបច្ចេកទេសកសិកម្មបន្សាំទៅនឹងការបម្រែបម្រួលអាកាសធាតុ រឺធនធាន ធម្មជាតិ ​ រឺសេដ្ឋកិច្ច  រឺអនាម័យទឹកស្អាត។
  • មានចំណេះដឹង  និង បទពិសោធន៍ធ្វើការជាមួយជនជាតិដើមភាគតិច និងសម្របសម្រួលការប្រជុំ​ វគ្គបណ្ទុះបណ្តាល និង​សិក្ខាសាលាជាមួយសហគមន៏ (បើមានលំនៅដ្ឋានក្នុងខេត្តខាងលើកាន់​តែ​ប្រសើរ)។
  • មានបទពិសោធន៍អនុវត្តផែនការប្រចាំខែនិមួយៗ ដោយទាញចេញពីផែនការសកម្មភាពប្រចាំឆ្នាំ។
  • មានចំណេះដឹង និងបទពិសោធន៍​ ប្រមូល កត់ត្រា និងវិភាគទិន្នន័យ​ សម្រាប់ការសរសេររបាយការណ៏ និងត្រួតពិនិត្យ​ការរីកចម្រើនរបស់គម្រោង។
  • មានចំណេះដឹងជាមូលដ្ធានក្នុងការរៀបចំបង្កើតក្រុមកសិកម្ម រឺសហគមន៍កសិកម្ម​កាន់តែប្រសើរ។
  • មានជំនាញទំនាក់ទំនង និងការងារជាក្រុមល្អ។
  • មានចំណេះដឹង ក្នុងការប្រើប្រាស់កុំព្យូទ័រ Ms Word, Excel។

 

បេក្ខជនដែលមានចំណាប់អារម្មណ៍  សូមផ្ញើរប្រវត្តិរូបដោយមានភ្ជាប់នូវឈ្មោះអ្នកដឹងឮយ៉ាងតិច ២នាក់ ។ សូមផ្ញើរមកលោកស្រី សុខ ស៊ីនួន តាមអ៊ីម៉ែល sok.sinuon@dpacam.org   រឺតាមអាស័យដ្ឋាន ផ្ទះលេខ០៣ ផ្លូវលេខ៣២៣   សង្កាត់បឹងកក់ទី២  ខ័ណ្ឌទូលគោក  ត្រឹមថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។  អ្នកដែលត្រូវជ្រើសរើសមកសំភាសន៍ ទើបទទួល បានពត៌មាន   ដើម្បីមកសំភាសន៍។ ពត៌មានលំអិតសូមទំនាក់ទំនងតាមលេខទូរស័ព្ទ​០១២៦៣៣០២២។

  • សំគាល់៖​ ស្រ្តីត្រូវបានលើកទឹកចិត្តក្នុងការដាក់ពាក្យ ។