023 883 665 info@dpacam.org      |

Single Blog Title

This is a single blog caption

មន្ត្រីសម្របសម្រួលអភិវឌ្ឍន៍សហគមន៍ សម្រាប់គម្រោងអភិវឌ្ឍន៍សហគមន៍ចំរុះ

អង្គការ អភិវឌ្ឍន៍ និង ភាពជាដៃគូ ក្នុងសកម្មភាព

សេចក្តីប្រកាសជ្រើសរើសបុគ្គលិក        

អង្គការអភិវឌ្ឍន៍  និងភាពជាដៃគូ  ក្នុងសកម្មភាព (ឌីភីអេ) ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក   ដែលមានកម្មវិធីធំៗចំនួន​ពីរ​គឺ ៖  កម្មវិធីអភិវឌ្ឍន៍សហគមន៍ចំរុះ  និងកម្មវិធីភាពជាដៃគូ  និងគាំពារមតិ ​។   កម្មវិធី​អភិវឌ្ឍន៍​សហគមន៍ចំរុះ​អនុវត្ត​ដោយ​​ ផ្ទាល់នៅក្នុងខេត្ត៦ គឺ៖ ខេត្តរតនគិរី   មណ្ឌលគិរី  ស្ទឹងត្រែង  ​ព្រះវិហារ  ​កំពង់ធំ​ និង សៀមរាប​ ។​ ឥទ្បូវនេះ​ ឌីភីអេ​ ​ត្រូវ​ការ​ជ្រើសរើសបេក្ខជន៣នាក់ ដែលមានសមត្ថភាពជំនាញ   ដើម្បីបំពេញតួនាទីជា មន្ត្រីសម្របសម្រួលអភិវឌ្ឍន៍​សហគមន៍ ​    សម្រាប់គម្រោងអភិវឌ្ឍន៍សហគមន៍ចំរុះ ប្រចាំខេត្តមណ្ឌលគិរី ចំនួន២នាក់​​      អ្នកបើកបរសម្រាប់គម្រោងអភិវឌ្ឍន៍​សហគមន៍ចំរុះ ប្រចាំស្រុកសណ្តាន់ ខេត្តកំពង់ធំចំនួន០១នាក់ និង​អ្នកបើកបរសម្រាប់គម្រោងអភិវឌ្ឍន៍​សហគមន៍ចំរុះ​សម្រាប់​ខេត្តព្រះវិហារចំនួន០១នាក់។

១- មន្ត្រីសម្របសម្រួលអភិវឌ្ឍន៍​សហគមន៍

ការទទួលខុសត្រូវ៖

  • សម្របសម្រួលសកម្មភាពអភិវឌ្ឍន៍សហគមន៍ក្នុងតំបន់គោលដៅ      ក្នុងការរៀបចំការងារកសិកម្ម  មុខរបរខ្នាតតូច ខ្សែសង្វាក់ផលិតកម្ម និងទីផ្សារសំរាប់មុខរបរ​ខ្នាតតូច  គ្រប់គ្រងធនធានធម្មជាតិ អនាម័យទឹកស្អាត និងកាត់បន្ថយគ្រោះមហន្តរាយ ។
  • ផ្តល់ការគាំទ្រដល់សហគមន៍ក្នុងការរៀបចំផែនការ និងអនុវត្តគម្រោងអភិវឌ្ឍន៍ភូមិ
  • ធ្វើជាតំណាង ឌីភីអេ ដើម្បីចូលរួមក្នុងអង្គប្រជុំផ្សេងៗ ដែលរៀបចំដោយរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលនៅ  កំរិតថ្នាក់ស្រុក និង ខេត្ត។
  • សម្របសម្រួល និងផ្តល់ការកសាងសមត្ថភាពដល់កសិករ និងដឹកនាំសហគមន៍កសិកម្ម
  • សរសេររបាយការណ៍ប្រចាំខែ ​និងប្រមូលទិន្នន័យអំពីគម្រោងសម្រាប់សរសេររបាយការណ៍ត្រីមាស​​ ឆមាស   និង​ប្រចាំឆ្នាំ

សមត្ថភាពជំនាញៈ

  • មានកំរិតយល់ដឹង នឹងបទពិសោធន៍លើ  ផ្នែកកសិកម្ម រឺធនធានធម្មជាតិ ​ រឺសេដ្ឋកិច្ច  រឺអនាម័យទឹកស្អាត
  • មានចំណេះដឹង  និង បទពិសោធន៍ធ្វើការជាមួយជនជាតិដើមភាគតិច (បើមានលំនៅដ្ឋានក្នុងខេត្តខាងលើកាន់​តែ​ប្រសើរ)
  • មានចំណេះដឹង និងបទពិសោធន៍ត្រួតពិនិត្យគម្រោង
  • មានជំនាញទំនាក់ទំនង និងការងារជាក្រុមល្អ
  • មានចំណេះដឹង ក្នុងការប្រើប្រាស់កុំព្យូទ័រ Ms Word, Excel

២- អ្នកបើកបរ

ការទទួលខុសត្រូវ៖

  • បើកបរជូនបុគ្គលិក ឌីភីអេ​ ទៅទីតាំងនៅតាមបណ្តាខេត្តនានា និង​ម្តងម្កាលទៅភ្នំពេញ ឬខេត្តដទៃទៀត។
  • បែងចែកឯកសារ​​ និង​សំភារៈនានា រវាង​ ឌីភីអេ​ និងដៃគូ។
  • ថែរក្សារថយន្ត ក៏ដូចជាសហការណ៏ជាមួយសមាជិកក្នុងក្រុម ដើម្បីពិនិត្យយានជំនិះ ឬ​ គ្រឿងយន្តផ្សេងៗ រួមទាំងការសំអាត និងការថែទាំជួសជុលបន្តិចបន្តួច។
  • សហការណ៏ជាមួយសមាជិកក្នុងក្រុមដើម្បីធានាថាឯកសារប្រើប្រាស់យានយន្តនិមួយៗត្រូវបានកត់ត្រាអោយ បានត្រឹមត្រូវ នឹងបានទៀងទាត់ស្តីពីការប្រើប្រាស់ប្រេងឥន្ធនះ នឹងចំណាយលើការជួសជុល ។
  • ធានាថារថយន្តត្រូវបានថែទាំ និងជួសជុលទាន់ពេលវេលា។
  • មានភាពឧស្សាហ៍ព្យាយាម​ក្នុងការអនុវត្តកិច្ចការនានានៃតំណែងនេះ។
  • សហការប្រកបដោយការជួយគ្នា ជាមួយនឹងផ្នែកដទៃទៀតដើម្បីពង្រឹងគុណភាពការងាររបស់ អង្គការ​ ឌីភីអេ។
  • ធានាថាមានវត្តមានទៀងទាត់ ទាន់ពេលវេលា និងពេញម៉ោង ក្នុងការបំពេញការងារ​ទៅ​តាមម៉ោងធ្វើការផ្លួវការ។
  • ខិតខំគ្រប់ពេលវេលា ដើម្បីជួយដល់ផ្នែកនានាឱ្យសម្រេចបាននូវកំរិតសុក្រឹតភាពខ្ពស់បំផុត នៅរាល់សកម្មភាព​ផ្សេងៗ។
  • បំពេញភារកិច្ចការងារផ្សេងៗទៀត ដែលចាត់តាំងដោយអ្នកគ្រប់គ្រង។

សមត្ថភាពជំនាញ

  • បានបញ្ចប់ថ្នាក់វិទ្យាល័យ។
  • មានបណ្ណ័បើកបររថយន្តដែលមានសុពលភាព។
  • មានបទពិសោធន៍យ៉ាងតិច៣ឆ្នាំក្នុងការបើកបរនៅក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាល​ខេត្តនានា។
  • មានសមត្ថភាពក្នុងការថែទាំរថយន្តជាមូលដ្ឋាន។
  • ចេះភាសាខ្មែរស្ទាត់ជំនាញ, ចេះភាសាអង់គ្លេសខ្លះៗរឹតតែប្រសើរ។

បេក្ខជនដែលមានចំណាប់អារម្មណ៍  សូមផ្ញើរប្រវត្តិរូបដោយមានភ្ជាប់នូវឈ្មោះអ្នកដឹងឮយ៉ាងតិច ២នាក់ ។ សូមផ្ញើរមក  លោកស្រី សុខ ស៊ីនួន តាមអ៊ីម៉ែល sok.sinuon@dpacam.org   រឺតាមអាស័យដ្ឋាន ផ្ទះលេខ០៣ ផ្លូវលេខ៣២៣  សង្កាត់បឹងកក់ទី២  ខ័ណ្ឌទូលគោក  ត្រឹមថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩។  អ្នកដែលត្រូវជ្រើសរើស​មកសំភាសន៍ និងជំរាបជូនពត៌មាន ដើម្បីមកសំភាសន៍។ ពត៌មានលំអិតសូមទំនាក់ទំនងតាមលេខទូរស័ព្ទ៖​០១២៦៣៣០២២

Leave a Reply