មន្ត្រីសម្របសម្រួលអភិវឌ្ឍន៍​សហគមន៍ចំរុះ

Home  »  Career  »   មន្ត្រីសម្របសម្រួលអភិវឌ្ឍន៍​សហគមន៍ចំរុះ
Date Posted:

15 November, 2022

Location:

ព្រះវិហារ និង បាត់ដំបង​​

Job Title:

មន្ត្រីសម្របសម្រួលអភិវឌ្ឍន៍​សហគមន៍ចំរុះ

Deadline:

06 December, 2022

Apply Now

មន្ត្រីសម្របសម្រួលអភិវឌ្ឍន៍​សហគមន៍ចំរុះ


អង្គការ អភិវឌ្ឍន៍ និង ភាពជាដៃគូ ក្នុងសកម្មភាព

សេចក្តីប្រកាសជ្រើសរើសបុគ្គលិក

អង្គការអភិវឌ្ឍន៍  និងភាពជាដៃគូ  ក្នុងសកម្មភាព (ឌីភីអេ)  ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលមានកម្ម វិធីធំៗចំនួន​ពីរ​គឺ ៖ កម្មវិធីអភិវឌ្ឍន៍សហគមន៍ចំរុះ  និងកម្មវិធីភាពជាដៃគូ  និងគាំពារមតិ។ ​​កម្មវិធី​អភិវឌ្ឍន៍​សហគមន៍ចំរុះ​​ ​អនុវត្ត​ដោយ​​ ផ្ទាល់នៅក្នុងខេត្ត៧ គឺ៖ ខេត្តរតនគិរី   មណ្ឌលគិរី  ស្ទឹងត្រែង  ​ព្រះវិហារ  ​កំពង់ធំ​ បាត់ដំបង​​ និងសៀមរាប​ ។ ​ អង្គការ ឌីភីអេ​ ​ត្រូវ​ការ​ជ្រើសរើស​បេក្ខជនដែលមាន​សមត្ថភាព​ជំនាញ ដើម្បីបំពេញតួនាទីជា​មន្ត្រីសម្របសម្រួលអភិវឌ្ឍន៍សហគមន៍ចំរុះចំនួន០២នាក់​​ (ចំនួន០១នាក់ សម្រាប់គម្រោងកម្មវិធីនៅស្រុកបរវេល ខេត្តបាត់ដំបង និង​ចំនួន០១នាក់សម្រាប់​គម្រោង​កម្មវិធីនៅខេត្តព្រះវិហារ)។

 

១/មន្ត្រីសម្របសម្រួលអភិវឌ្ឍន៍​សហគមន៍ចំរុះចំនួន០១នាក់​​ (សម្រាប់គម្រោងនៅស្រុកបរវេល ខេត្តបាត់ដំបង)

ការទទួលខុសត្រូវ៖

  • សម្របសម្រួលសកម្មភាពអភិវឌ្ឍន៍សហគមន៍ក្នុងការរៀបចំចងក្រងបង្កើតសហគមន៍ក្រុមផលិត( ក្រុមចិញ្ចឹមមាន់

និង ក្រុមដំណាំបន្លែ) សហគមន៍កសិកម្ម   សំរាប់ផ្គត់ផ្គង់ផលិតផលលើទីផ្សារ។

  • ផ្តល់ការគាំទ្រដល់សហគមន៍ក្រុមចិញ្ចឹមមាន់ និង ក្រុមផលិតដំណាំបន្លែក្នុងការរៀបចំបង្កើតផែនការចិញ្ចឹម និង

ដាំដុះ និងអនុវត្តគម្រោងអភិវឌ្ឍន៍ខ្សែសង្វាក់​ផលិតកម្ម និងទីផ្សារសំរាប់មុខរបរ​ខ្នាតតូច។

  • សម្របសម្រួលសហគមន៍កសិកម្ម និងក្រុមផលិត ជំរុញផលិតភាពកសិកម្ម និងធ្វើអោយផលិតផល​កសិកម្ម​មាន​

លំនឹង​​​ទីផ្សារដោយ​រៀបចំអោយមាន​កិច្ចសន្យាកសិកម្មរវាងក្រុមផលិតនិងក្រុមហ៊ុនប្រមូលទិញ​ផលិតផល​កសិកម្ម

  • ធ្វើការសិក្សាស្រាវជ្រាវទីផ្សារ និងផ្តល់ពត៌មានទីផ្សារដល់សហគមន៍កសិកម្ម និងក្រុមផលិតបន្លែចិញ្ចឹមមាន់។
  • សម្របសម្រួល និងផ្តល់ការកសាងសមត្ថភាពដល់សមាជិកក្រុមផលិត និង​សហគមន៍កសិកម្ម និងរៀបចំផែនការ​

អាជីវកម្មសម្រាប់សហគមន៍កសិកម្ម។

  • តាមដាន​​និងប្រមូលទិន្នន័យពីភាពផ្លាស់ប្តូររបស់ក្រុមផលិតសហគមន៍កសិកម្មអោយបានជាប់លាប់ និងធ្វើ​

បច្ចុប្បន្ន​​​​ភាព​​​ចូលទៅ​ក្នុង​ប្រព័ន្ធផ្ទុកទិន្នន័យរបស់គម្រោង។

  • ធ្វើជាតំណាងឌីភីអេ ដើម្បីចូលរួមក្នុងអង្គប្រជុំផ្សេងៗ ដែលរៀបចំដោយរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលនៅ

កំរិតថ្នាក់ស្រុក និង ខេត្ត។

  • សរសេររបាយការណ៍ប្រចាំខែ ​និងប្រមូលទិន្នន័យសម្រាប់សរសេររបាយការណ៍ត្រីមាស ឆមាស   និងប្រចាំឆ្នាំ។

សមត្ថភាពជំនាញៈ

  • មានកំរិតយល់ដឹង នឹងបទពិសោធន៍លើ  ផ្នែកចិញ្ចឹមសត្វ ដំណាំបន្លែ រឺ កសិធុរះកិច្ចកសិកម្ម។
  • មានចំណេះដឹង  និងបទពិសោធន៍ធ្វើការជាមួយប្រជាសហគមន៍​ និងក្រុមផលិត (បើមានទីលំនៅក្នុងខេត្តខាង​លើ​​កាន់​តែ​ប្រសើរ)។
  • មានចំណេះដឹង និងបទពិសោធន៍ត្រួតពិនិត្យគម្រោង។
  • មានជំនាញទំនាក់ទំនង និងការងារជាក្រុមល្អ។
  • មានចំណេះដឹង ក្នុងការប្រើប្រាស់កុំព្យូទ័រ Ms Word, Excel។

២/មន្ត្រីសម្របសម្រួលអភិវឌ្ឍន៍​សហគមន៍ចំរុះចំនួន០១នាក់​​ (សម្រាប់គម្រោងនៅខេត្តព្រះវិហារ)

ការទទួលខុសត្រូវ៖

  • សម្របសម្រួលសកម្មភាពអភិវឌ្ឍន៍សហគមន៍     ក្នុងការរៀបចំការងារកសិកម្ម មុខរបរខ្នាតតូច ខ្សែច្រវ៉ាក់ ផលិតកម្ម និងទីផ្សារសំរាប់មុខរបរ​ខ្នាតតូច  គ្រប់គ្រងធនធានធម្មជាតិ និងកាត់បន្ថយគ្រោះមហន្តរាយ ។
  • ផ្តល់ការគាំទ្រដល់សហគមន៍ក្នុងការរៀបចំផែនការ និងអនុវត្តគម្រោងអភិវឌ្ឍន៍ភូមិ។
  • សម្របសម្រួលសហគមន៍ធ្វើផែនការដាំដុះ ជំរុញផលិតភាពកសិកម្ម និងធ្វើអោយផលិតផល​កសិកម្មមានលំនឹង​លើ​ទី​​ផ្សារដោយ​រៀបចំអោយមាន​កិច្ចសន្យាកសិកម្មរវាងកសិករ និង ក្រុមហ៊ុនប្រមូលទិញផលិតផល​កសិកម្ម។
  •  ធ្វើការសិក្សាស្រាវជ្រាវទីផ្សារ និងផ្តល់ពត៌មានទីផ្សារដល់កសិករគោលដៅ ។
  • សម្របសម្រួល និងផ្តល់ការកសាងសមត្ថភាពដល់សមាជិកក្រុមកសិកម្ម និងសហគមន៍កសិកម្ម និងរៀបចំ​ផែន​ការ អាជីវកម្មសម្រាប់សហគមន៍កសិកម្មុ។
  • តាមដាន​​ និងប្រមូលទិន្នន័យពីភាពផ្លាស់ប្តូររបស់ក្រុមកសិករគោលដៅអោយបានជាប់លាប់ និងធ្វើបច្ចុប្បន្នភាព​ចូល ទៅក្នុងប្រព័ន្ធផ្ទុកទិន្នន័យរបស់គម្រោង។
  • ធ្វើជាតំណាង ឌីភីអេ ដើម្បីចូលរួមក្នុងអង្គប្រជុំផ្សេងៗ ដែលរៀបចំដោយរដ្ឋាភិបាល  និងអង្គការមិនមែនរដ្ឋាភិបាលនៅកំរិត ថ្នាក់ស្រុក និងខេត្ត។
  • សរសេររបាយការណ៍ប្រចាំខែ ​និងប្រមូលទិន្នន័យសម្រាប់សរសេររបាយការណ៍ត្រីមាស  ឆមាស   និងប្រចាំឆ្នាំ។

សមត្ថភាពជំនាញៈ

  • មានកំរិតយល់ដឹង និងបទពិសោធន៍លើ  ផ្នែកកសិកម្ម ​ រឺសេដ្ឋកិច្ច  រឺធនធានធម្មជាតិ ។
  • មានចំណេះដឹង  និងបទពិសោធន៍ធ្វើការជាមួយជនជាតិដើមភាគតិច​(មានលំនៅដ្ឋានក្នុងខេត្តព្រះវិហារកាន់​តែ​ប្រសើរ)។
  • មានចំណេះដឹង និងបទពិសោធន៍ត្រួតពិនិត្យគម្រោង។
  • មានជំនាញទំនាក់ទំនង និងការងារជាក្រុមល្អ។
  • មានចំណេះដឹង ក្នុងការប្រើប្រាស់កុំព្យូទ័រ Ms Word, Excel។

បេក្ខជនដែលមានចំណាប់អារម្មណ៍  សូមផ្ញើរប្រវត្តិរូបដោយមានភ្ជាប់នូវឈ្មោះអ្នកដឹងឮយ៉ាងតិច២នាក់។ សូមផ្ញើរ​​មក លោកស្រី សុខ ស៊ីនួន តាមអ៊ីម៉ែល sok.sinuon@dpacam.org   រឺតាមអាស័យដ្ឋាន ផ្ទះលេខ០៣ ផ្លូវលេខ​៣២៣  សង្កាត់​ បឹងកក់ទី២  ខ័ណ្ឌទូលគោក  ត្រឹមថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២។  អ្នកដែលត្រូវជ្រើសរើសមកសំភាសន៍  ទើប​​ទទួលបានពត៌មានដើម្បីមកសំភាសន៍។  ពត៌មានលំអិតសូមទំនាក់ទំនងតាមលេខ ទូរស័ព្ទ​០១២ ៦៣៣ ០២២។

  • សំគាល់៖​ ស្រ្តីត្រូវបានលើកទឹកចិត្តក្នុងការដាក់ពាក្យ ។