023 883 665 | info@dpacam.org     |

Single Blog Title

This is a single blog caption

អ្នកយាមពេលយប់

អង្គការ អភិវឌ្ឍន៍ និង ភាពជាដៃគូ ក្នុងសកម្មភាព

សេចក្តីប្រកាសជ្រើសរើសបុគ្គលិក

អង្គការអភិវឌ្ឍន៍  និងភាពជាដៃគូ  ក្នុងសកម្មភាព (ឌីភីអេ) ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក   ដែលមានកម្មវិធីធំៗចំនួន​ពីរ​គឺ ៖  កម្មវិធីអភិវឌ្ឍន៍សហគមន៍ចំរុះ  និងកម្មវិធីភាពជាដៃគូ  និងគាំពារមតិ ​។   កម្មវិធី​អភិវឌ្ឍន៍​សហគមន៍ចំរុះ​អនុវត្ត​ដោយ​​ ផ្ទាល់នៅក្នុងខេត្ត៦ គឺ៖ ខេត្តរតនគិរី   មណ្ឌលគិរី  ស្ទឹងត្រែង  ​ព្រះវិហារ  ​កំពង់ធំ​ និង សៀមរាប​ ។​ ឥទ្បូវនេះ​ អង្គការ ឌីភីអេ​ ​ត្រូវ​ការ​ជ្រើសរើសបេក្ខជន ដែលមានសមត្ថភាពជំនាញ   ដើម្បីបំពេញតួនាទីជា​អ្នកយាមពេលយប់ ​    សម្រាប់ប្រចាំនៅទីស្នាក់ការកណ្តាលនៃអង្គការឌីភីអេ ​។

ការទទួលខុសត្រូវ៖

  • ធានាសន្តិសុខ និងសុវត្តិភាពព្រមទាំងទ្រព្យសម្បត្តិរបស់អង្គការឌីភីអេ
  • បើកបិទទ្វាររបងពេលមានភ្ញៀវ រឺបុគ្គលិកចេញចូលរាងរាល់ម៉ោងបំពេញការងារ
  • ត្រូវសាកសួរពីគោលបំណងភ្ញៀវពេលចូលក្នុងអង្គការឌីភីអេ
  • ធ្វើការកត់ត្រាចំពោះរថយន្តចេញចូលទាំងអស់ទៅក្នុងសៀវភៅកត់ត្រារថយន្តនឹងអ្នកបើកបរ
  • ត្រូវដើរត្រួតពិនិត្យមើលជុំវិញការិយាល័យក្នុងមួយយប់០៣ដងយ៉ាងតិច
  • រាល់ការទទួលសំបុត្រ ឬការផ្តាំផ្ញើដោយមាត់ទទេ ត្រូវផ្តល់ /ជូនដំណឹងដល់អ្នកដែលពាក់ព័ន្ធ
  • ត្រូវរៀបចំអោយមានរបៀបរៀបរយចំពោះការចតម៉ូតូ និងឡានរបស់បុគ្គលិកនិងភ្ញៀវ
  • ចំពោះភារកិច្ចផ្សេងៗ មុននឹងធ្វើត្រូវសួរយោបល់និងសំរេចពីប្រធានផ្នែករដ្ឋបាលជាមុនសិន
  • ត្រូវជួយការងារផ្សេងៗទៀតក្នុងករណីដែលប្រធានគ្រប់គ្រងស្នើសុំអោយជួយ

សមត្ថភាពជំនាញៈ

  • មានកំរិតយល់ដឹង នឹងបទពិសោធន៍លើការយាមពេលយប់យ៉ាងតិច១ឆ្នាំ។
  • មានចំណេះដឹងត្រឹមថ្នាក់ទី៨ឡើងទៅ។
  • មានភាពឆ្លាតវៃក្នុងការទំនាក់ទំនងបុគ្គលឹកដែលជាប្រធានគ្រប់គ្រង/អ្នកដែលពាក់ព័ន្ធ
  • មានចំណេះដឹង ក្នុងការប្រើប្រាស់ទូរស័ព្ទ

បេក្ខជនដែលមានចំណាប់អារម្មណ៍  សូមផ្ញើរប្រវត្តិរូបដោយមានភ្ជាប់នូវឈ្មោះអ្នកដឹងឮយ៉ាងតិច ២នាក់ ។ សូមផ្ញើរមកលោកស្រី សុខ ស៊ីនួន តាមអ៊ីម៉ែល sok.sinuon@dpacam.org   រឺតាមអាស័យដ្ឋាន ផ្ទះលេខ ០៣​ផ្លូវលេខ៣២៣  សង្កាត់បឹងកក់ទី២  ខ័ណ្ឌទូលគោក  ត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩។  អ្នកដែលត្រូវជ្រើសរើស​មកសំភាសន៍ និងជំរាបជូនពត៌មាន ដើម្បីមកសំភាសន៍។ ពត៌មានលំអិតសូមទំនាក់ទំនងតាមលេខទូរស័ព្ទ៖​០១២៦៣៣

០២២។

Leave a Reply