មន្ត្រីសម្របសម្រួលអភិវឌ្ឍន៍​សហគមន៍ចម្រុះ ចំនួន០៦នាក់

Home  »  Career  »   មន្ត្រីសម្របសម្រួលអភិវឌ្ឍន៍​សហគមន៍ចម្រុះ ចំនួន០៦នាក់
Date Posted:

13 March, 2024

Location:

ព្រះវិហារ, រតនគីរី,​​ ស្ទឹងត្រែង

Job Title:

មន្ត្រីសម្របសម្រួលអភិវឌ្ឍន៍​សហគមន៍ចម្រុះ ចំនួន០៦នាក់

Deadline:

03 April, 2024

Apply Now

មន្ត្រីសម្របសម្រួលអភិវឌ្ឍន៍​សហគមន៍ចម្រុះ ចំនួន០៦នាក់


អង្គការ អភិវឌ្ឍន៍ និងភាពជាដៃគូ ក្នុងសកម្មភាព

សេចក្តីប្រកាសជ្រើសរើសបុគ្គលិក

អង្គការអភិវឌ្ឍន៍  និងភាពជាដៃគូ  ក្នុងសកម្មភាព (ឌីភីអេ)  ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលមានកម្ម វិធីធំៗ ចំនួន​ពីរ​គឺ ៖ កម្មវិធីអភិវឌ្ឍន៍សហគមន៍ចម្រុះ  និងកម្មវិធីភាពជាដៃគូ និងគាំពារមតិ។ ​​កម្មវិធី​អភិវឌ្ឍន៍​សហគមន៍ចម្រុះ ​អនុវត្ត​ដោយ​​ផ្ទាល់នៅក្នុងខេត្ត៧ គឺ៖ ខេត្តរតនគិរី   មណ្ឌលគិរី  ស្ទឹងត្រែង  ​ព្រះវិហារ  ​កំពង់ធំ​ បាត់ដំបង​​​ និងសៀមរាប​ ។ ​ អង្គការ ឌីភីអេ​ ​ត្រូវ​ការ​ជ្រើសរើស​បេក្ខជនដែលមាន​សមត្ថភាព​ជំនាញ ដើម្បីបំពេញតួនាទីជា​​មន្ត្រីសម្របសម្រួលអភិវឌ្ឍន៍សហគមន៍ចម្រុះ ចំនួន០៦នាក់ (ចំនួន២នាក់​​សម្រាប់គម្រោងថ្មីរបស់ខេត្តព្រះវិហារ  ចំនួន២នាក់សម្រាប់គម្រោង​កំពុង​អនុវត្ត​របស់ខេត្តរតនគីរី និងចំនួន២នាក់ទៀតសម្រាប់គម្រោងកំពុងអនុវត្តរបស់ខេត្តស្ទឹងត្រែង)

 ការទទួលខុសត្រូវ៖

  • សម្របសម្រួលសកម្មភាពអភិវឌ្ឍន៍សហគមន៍ក្នុងតំបន់គោលដៅ      ក្នុងការរៀបចំការងារកសិកម្ម  មុខរបរខ្នាតតូច ខ្សែសង្វាក់ផលិតកម្ម និងទីផ្សារសំរាប់មុខរបរខ្នាតតូច  ការគ្រប់គ្រងធនធានធម្មជាតិ (សហគមន៍ព្រៃឈើ  និងសហ  គមន៍​តំបន់ការពារធម្មជាតិ) អនាម័យទឹកស្អាត និង កាត់បន្ថយគ្រោះមហន្តរាយ ។
  • ផ្តល់ការគាំទ្រ និងសម្របសម្រួលសហគមន៍ក្នុងការរៀបចំផែនការអនុវត្ត និងត្រួតពិនិត្យផែនការសកម្មភាពគម្រោង ​(ធាតុចូល និងលទ្ធផល) ។
  • ធ្វើជាតំណាង អង្គការឌីភីអេ ដើម្បីចូលរួមក្នុងអង្គប្រជុំផ្សេងៗ ដែលរៀបចំដោយរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋា ភិបាលនៅកំរិតថ្នាក់ស្រុក និងខេត្ត ។
  • សម្របសម្រួល និង ផ្តល់ការក៏សាងសមត្ថភាពដល់កសិករ និងថ្នាក់ដឹកនាំសហគមន៍កសិកម្ម ។
  • សរសេររបាយការណ៍ប្រចាំខែ ​និងប្រមូលទិន្នន័យអំពីគម្រោង សម្រាប់សរសេររបាយការណ៍ត្រីមាស  ឆមាស និង ប្រចាំឆ្នាំ។

សមត្ថភាពជំនាញៈ

  • មានកំរិតយល់ដឹង និងបទពិសោធន៍ លើផ្នែកបច្ចេកទេសកសិកម្មបន្សាំទៅនឹងការបម្រែបម្រួលអាកាសធាតុ រឺ ការគ្រប់គ្រងធនធានធម្មជាតិ (សហគមន៍ព្រៃឈើ និង សហគមន៍តំបន់ការពារធម្មជាតិ)  រឺ សេដ្ឋកិច្ច  រឺ អនាម័យទឹកស្អាត ។
  • មានចំណេះដឹង  និង បទពិសោធន៍ធ្វើការជាមួយជនជាតិដើមភាគតិច និងសម្របសម្រួលការប្រជុំ​ វគ្គបណ្ទុះបណ្តាល និង​សិក្ខាសាលាជាមួយសហគមន៏ (បើមានលំនៅដ្ឋានក្នុងខេត្តខាងលើកាន់​តែ​ប្រសើរ)។
  • មានបទពិសោធន៍រៀបចំ និង អនុវត្តផែនការប្រចាំខែ ដោយទាញចេញពីផែនការសកម្មភាពប្រចាំឆ្នាំ។
  • មានចំណេះដឹង និងបទពិសោធន៍​ ត្រួតពិនិត្យ​ការរីកចម្រើនរបស់គម្រោង ប្រមូល កត់ត្រា និងវិភាគទិន្នន័យ​សម្រាប់​ការ​សរសេររបាយការណ៍ ។
  • មានចំណេះដឹងជាមូលដ្ឋានក្នុងការរៀបចំបង្កើតក្រុមកសិកម្ម  សហគមន៍កសិកម្ម  រឺ សហគមន៍ព្រៃឈើ  រឺសហគមន៍​តំបន់​​ការពារធម្មជាតិ កាន់តែប្រសើរ។
  • មានជំនាញទំនាក់ទំនង និងការងារជាក្រុមល្អ។
  • មានចំណេះដឹង ក្នុងការប្រើប្រាស់កុំព្យូទ័រ Ms Word, Excel។

 

បេក្ខជនដែលមានចំណាប់អារម្មណ៍  សូមផ្ញើរប្រវត្តិរូបដោយមានភ្ជាប់នូវឈ្មោះអ្នកដឹងឮយ៉ាងតិច ២នាក់ ។ សូមផ្ញើរមកលោកស្រី សុខ ស៊ីនួន តាមអ៊ីម៉ែល sok.sinuon@dpacam.org   រឺតាមអាស័យដ្ឋាន ផ្ទះលេខ០៣ ផ្លូវលេខ៣២៣   សង្កាត់បឹងកក់ទី២  ខ័ណ្ឌទូលគោក  ត្រឹមថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤។  អ្នកដែលត្រូវជ្រើសរើសមកសម្ភាស ទើបទទួល បានព័ត៌មាន   ដើម្បីមកសម្ភាស។  ព័ត៌មានលំអិតសូមទំនាក់ទំនងតាមលេខទូរស័ព្ទ​០១២ ៦៣៣ ០២២ ។

 

  • សំគាល់៖​ ស្រ្តីត្រូវបានលើកទឹកចិត្តក្នុងការដាក់ពាក្យ ។