023 883 665 info@dpacam.org      |

Single Blog Title

This is a single blog caption

Announcement Driver ICD-KPT

អង្គការ អភិវឌ្ឍន៍ និង ភាពជាដៃគូ ក្នុងសកម្មភាព

សេចក្តីប្រកាសជ្រើសរើសបុគ្គលិក

អង្គការអភិវឌ្ឍន៍  និងភាពជាដៃគូ  ក្នុងសកម្មភាព (ឌីភីអេ) ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក   ដែលមានកម្មវិធីធំៗចំនួន​ពីរ​គឺ ៖  កម្មវិធីអភិវឌ្ឍន៍សហគមន៍ចំរុះ  និងកម្មវិធីភាពជាដៃគូ  និងគាំពារមតិ ​។   កម្មវិធី​អភិវឌ្ឍន៍​សហគមន៍ចំរុះ​អនុវត្ត​ដោយ​​ ផ្ទាល់នៅក្នុងខេត្ត៦ គឺ៖ ខេត្តរតនគិរី   មណ្ឌលគិរី  ស្ទឹងត្រែង  ​ព្រះវិហារ  ​កំពង់ធំ​ និង សៀមរាប​ ។​ ឥទ្បូវនេះ​ ឌីភីអេ​ ​ត្រូវ​ការ​ជ្រើសរើសបេក្ខជន ដែលមានសមត្ថភាពជំនាញ   ដើម្បីបំពេញតួនាទីជា អ្នកបើកបរសម្រាប់គម្រោងអភិវឌ្ឍន៍សហគមន៍ចំរុះ ប្រចាំស្រុកសណ្តាន់ ខេត្តកំពង់ធំ។

ការទទួលខុសត្រូវ៖

  • បើកបរជូនបុគ្គលិក ឌីភីអេ​ ទៅទីតាំងនៅតាមបណ្តាខេត្តនានា និង​ម្តងម្កាលទៅភ្នំពេញ ឬខេត្តដទៃទៀត។
  • បែងចែកឯកសារ​​ និង​សំភារៈនានា រវាង​ ឌីភីអេ​ និងដៃគូ។
  • ថែរក្សារថយន្ត ក៏ដូចជាសហការណ៏ជាមួយសមាជិកក្នុងក្រុម ដើម្បីពិនិត្យយានជំនិះ ឬ​ គ្រឿងយន្តផ្សេងៗ រួមទាំងការសំអាត និងការថែទាំជួសជុលបន្តិចបន្តួច។
  • សហការណ៏ជាមួយសមាជិកក្នុងក្រុមដើម្បីធានាថាឯកសារប្រើប្រាស់យានយន្តនិមួយៗត្រូវបានកត់ត្រាអោយ បានត្រឹមត្រូវ នឹងបានទៀងទាត់ស្តីពីការប្រើប្រាស់ប្រេងឥន្ធនះ នឹងចំណាយលើការជួសជុល ។
  • ធានាថារថយន្តត្រូវបានថែទាំ និងជួសជុលទាន់ពេលវេលា។
  • មានភាពឧស្សាហ៍ព្យាយាម​ក្នុងការអនុវត្តកិច្ចការនានានៃតំណែងនេះ។
  • សហការប្រកបដោយការជួយគ្នា ជាមួយនឹងផ្នែកដទៃទៀតដើម្បីពង្រឹងគុណភាពការងាររបស់ អង្គការ​ ឌីភីអេ។
  • ធានាថាមានវត្តមានទៀងទាត់ ទាន់ពេលវេលា និងពេញម៉ោង ក្នុងការបំពេញការងារ​ទៅ​តាមម៉ោងធ្វើការផ្លួវការ។
  • ខិតខំគ្រប់ពេលវេលា ដើម្បីជួយដល់ផ្នែកនានាឱ្យសម្រេចបាននូវកំរិតសុក្រឹតភាពខ្ពស់បំផុត នៅរាល់សកម្មភាព​ផ្សេងៗ។
  • បំពេញភារកិច្ចការងារផ្សេងៗទៀត ដែលចាត់តាំងដោយអ្នកគ្រប់គ្រង។

សមត្ថភាពជំនាញ

  • បានបញ្ចប់ថ្នាក់វិទ្យាល័យ។
  • មានបណ្ណ័បើកបររថយន្តដែលមានសុពលភាព។
  • មានបទពិសោធន៍យ៉ាងតិច៣ឆ្នាំក្នុងការបើកបរនៅក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាល​ខេត្តនានា។
  • មានសមត្ថភាពក្នុងការថែទាំរថយន្តជាមូលដ្ឋាន។
  • ចេះភាសាខ្មែរស្ទាត់ជំនាញ, ចេះភាសាអង់គ្លេសខ្លះៗរឹតតែប្រសើរ។

បេក្ខជនដែលមានចំណាប់អារម្មណ៍  សូមផ្ញើរប្រវត្តិរូបដោយមានភ្ជាប់នូវឈ្មោះអ្នកដឹងឮយ៉ាងតិច ២នាក់ ។ សូមផ្ញើរមក  លោកស្រី សុខ ស៊ីនួន តាមអ៊ីម៉ែល sok.sinuon@dpacam.org   រឺតាមអាស័យដ្ឋាន ផ្ទះលេខ០៣ ផ្លូវលេខ៣២៣  សង្កាត់បឹងកក់ទី២  ខ័ណ្ឌទូលគោក  ត្រឹមថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០១៩។  អ្នកដែលត្រូវជ្រើសរើស​មកសំភាសន៍ និងជំរាបជូនពត៌មាន ដើម្បីមកសំភាសន៍។ ពត៌មានលំអិតសូមទំនាក់ទំនងតាមលេខទូរស័ព្ទ៖​០១២៦៣៣០២២

Leave a Reply