023 883 665 info@dpacam.org      |

Single Blog Title

This is a single blog caption

CDF-MDK Announcement

អង្គការ អភិវឌ្ឍន៍ និង ភាពជាដៃគូ ក្នុងសកម្មភាព

សេចក្តីប្រកាសជ្រើសរើសបុគ្គលិក

អង្គការអភិវឌ្ឍន៍  និងភាពជាដៃគូ  ក្នុងសកម្មភាព (ឌីភីអេ) ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក   ដែលមានកម្មវិធីធំៗចំនួន​ពីរ​គឺ ៖  កម្មវិធីអភិវឌ្ឍន៍សហគមន៍ចំរុះ  និងកម្មវិធីភាពជាដៃគូ  និងគាំពារមតិ ​។   កម្មវិធី​អភិវឌ្ឍន៍​សហគមន៍ចំរុះ​អនុវត្ត​ដោយ​​ ផ្ទាល់នៅក្នុងខេត្ត៦ គឺ៖ ខេត្តរតនគិរី   មណ្ឌលគិរី  ស្ទឹងត្រែង  ​ព្រះវិហារ  ​កំពង់ធំ​ និង សៀមរាប​ ។​ ឥទ្បូវនេះ​ អង្គការ ឌីភីអេ​ ​ត្រូវ​ការ​ជ្រើសរើសបេក្ខជន ដែលមានសមត្ថភាពជំនាញ   ដើម្បីបំពេញតួនាទីជា​មន្ត្រីសម្របសម្រួលអភិវឌ្ឍន៍​សហគមន៍ ​    សម្រាប់គម្រោងអភិវឌ្ឍន៍សហគមន៍ចំរុះ ប្រចាំខេត្តមណ្ឌលគិរី ចំនួន២នាក់​​ ​។

ការទទួលខុសត្រូវ៖

  • សម្របសម្រួលសកម្មភាពអភិវឌ្ឍន៍សហគមន៍ក្នុងតំបន់គោលដៅ      ក្នុងការរៀបចំការងារកសិកម្ម  មុខរបរខ្នាតតូច ខ្សែសង្វាក់ផលិតកម្ម និងទីផ្សារសំរាប់មុខរបរ​ខ្នាតតូច  គ្រប់គ្រងធនធានធម្មជាតិ អនាម័យទឹកស្អាត និងកាត់បន្ថយគ្រោះមហន្តរាយ ។
  • ផ្តល់ការគាំទ្រដល់សហគមន៍ក្នុងការរៀបចំផែនការ និងអនុវត្តគម្រោងអភិវឌ្ឍន៍ភូមិ
  • ធ្វើជាតំណាង ឌីភីអេ ដើម្បីចូលរួមក្នុងអង្គប្រជុំផ្សេងៗ ដែលរៀបចំដោយរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលនៅ  កំរិតថ្នាក់ស្រុក និង ខេត្ត។
  • សម្របសម្រួល និងផ្តល់ការកសាងសមត្ថភាពដល់កសិករ និងដឹកនាំសហគមន៍កសិកម្ម
  • សរសេររបាយការណ៍ប្រចាំខែ ​និងប្រមូលទិន្នន័យអំពីគម្រោងសម្រាប់សរសេររបាយការណ៍ត្រីមាស  ឆមាស   និងប្រចាំឆ្នាំ

សមត្ថភាពជំនាញៈ

  • មានកំរិតយល់ដឹង នឹងបទពិសោធន៍លើ  ផ្នែកកសិកម្ម រឺធនធានធម្មជាតិ ​ រឺសេដ្ឋកិច្ច  រឺអនាម័យទឹកស្អាត
  • មានចំណេះដឹង  និង បទពិសោធន៍ធ្វើការជាមួយជនជាតិដើមភាគតិច (បើមានលំនៅដ្ឋានក្នុងខេត្តខាងលើកាន់​តែ​ប្រសើរ)
  • មានចំណេះដឹង និងបទពិសោធន៍ត្រួតពិនិត្យគម្រោង
  • មានជំនាញទំនាក់ទំនង និងការងារជាក្រុមល្អ
  • មានចំណេះដឹង ក្នុងការប្រើប្រាស់កុំព្យូទ័រ Ms Word, Excel

 

បេក្ខជនដែលមានចំណាប់អារម្មណ៍  សូមផ្ញើរប្រវត្តិរូបដោយមានភ្ជាប់នូវឈ្មោះអ្នកដឹងឮយ៉ាងតិច ២នាក់ ។ សូមផ្ញើរមក  លោកស្រី សុខ ស៊ីនួន តាមអ៊ីម៉ែល sok.sinuon@dpacam.org   រឺតាមអាស័យដ្ឋាន ផ្ទះលេខ ០៣​ផ្លូវលេខ៣២៣  សង្កាត់បឹងកក់ទី២  ខ័ណ្ឌទូលគោក  ត្រឹមថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩។  អ្នកដែលត្រូវជ្រើសរើស​មកសំភាសន៍ និងជំរាបជូនពត៌មាន ដើម្បីមកសំភាសន៍។ ពត៌មានលំអិតសូមទំនាក់ទំនងតាមលេខទូរស័ព្ទ៖​០១២៦៣៣

០២២។

  • សំគាល់៖​ ស្រ្តីត្រូវបានលើកទឹកចិត្តក្នុងការដាក់ពាក្យ ។

Leave a Reply