023 883 665 info@dpacam.org      |

Single Blog Title

This is a single blog caption

CDF – PVH Announcement

អង្គការ អភិវឌ្ឍន៍ និង ភាពជាដៃគូ ក្នុងសកម្មភាព

សេចក្តីប្រកាសជ្រើសរើសបុគ្គលិក

អង្គការអភិវឌ្ឍន៍  និងភាពជាដៃគូ  ក្នុងសកម្មភាព (ឌីភីអេ) ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក   ដែលមានកម្មវិធីធំៗចំនួន ពីរ គឺ ៖  កម្មវិធីអភិវឌ្ឍន៍សហគមន៍ចំរុះ  និងកម្មវិធីភាពជាដៃគូ  និងគាំពារមតិ  ។  កម្មវិធី អភិវឌ្ឍន៍ សហគមន៍ចំរុះ អនុវត្ត ដោយ  ផ្ទាល់នៅក្នុងខេត្ត៦ គឺ៖ ខេត្តរតនគិរី   មណ្ឌលគិរី  ស្ទឹងត្រែង   ព្រះវិហារ   កំពង់ធំ  និង សៀមរាប  ។ ឥទ្បូវនេះ  ឌីភីអេ   ត្រូវ ការ សរើសបេក្ខជន ដែលមានសមត្ថភាពជំនាញ   ដើម្បីបំពេញតួនាទីជា   អ្នកសម្របសម្រួលអភិវឌ្ឍន៍សហគមន៍  ចំនួន   នាក់ សម្រាប់ខេត្តព្រះវិហារ 

ការទទួលខុសត្រូវ៖

  1. មន្ត្រីសម្របសម្រួលអភិវឌ្ឍន៍សហគមន៍សំរាប់ គម្រោងអភិវឌ្ឍន៍សហគមន៍ចំរុះ

ការទទួលខុសត្រូវ៖

  • សិក្សាស្រាវជ្រាវ និងរៀបចំគំរោង
  • សំរបសំរួលសកម្មភាពអភិវឌ្ឍន៍សហគមន៍ក្នុងតំបន់គោលដៅ      ក្នុងការរៀបចំការងារ     គ្រប់គ្រងធនធានធម្មជាតិកសិកម្ម  ខ្សែចង្វាក់ផលិតកម្ម និងទីផ្សារសំរាប់មុខរបរ ខ្នាតតូច  និងកាត់បន្ថយគ្រោះមហន្តរាយ ។
  • ផ្តល់ការគាំទ្រដល់សហគមន៍ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ភូមិ   និង ផ្តល់ការគាំទ្រដល់កម្មវិធី   ដើម្បីរៀបចំផែនការអនុវត្តគំរោង
  • ធ្វើជាតំណាង ឌីភីអេ ដើម្បីចូលរួមក្នុងអង្គប្រជុំផ្សេងៗ ដែលរៀបចំដោយរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលនៅកំរិតថ្នាក់ស្រុក និង ខេត្ត។

សមត្ថភាពជំនាញៈ

  • បរិញ្ញាប័ត្រ ផ្នែកធនធានធម្មជាតិ
  • មានកំរិតយល់ដឹង នឹងបទពិសោធន៍លើ  ផ្នែកធនធានធម្មជាតិ  កសិកម្ម  សេដ្ឋកិច្ចអភិវឌ្ឍន៍ជនបទ
  • មានចំណេះដឹង  និង បទពិសោធន៍ធ្វើការជាមួយជនជាតិដើមភាគតិច (បើមានលំនៅដ្ឋានក្នុងខេត្តខាងលើកាន់ តែ ប្រសើរ)
  • មានចំណេះដឹង និងបទពិសោធន៍ត្រួតពិនិត្យគម្រោង
  • មានជំនាញទំនាក់ទំនង និងការងារជាក្រុមល្អ
  • មានចំណេះដឹង ក្នុងការប្រើប្រាស់កុំព្យូទ័រ Microsoft Word, Excel។

បេក្ខជនដែលមានចំណាប់អារម្មណ៍  សូមផ្ញើរប្រវត្តិរូបដោយមានភ្ជាប់នូវឈ្មោះអ្នកដឹងឮយ៉ាងតិច ២នាក់ ។

សូមផ្ញើរមក លោកស្រី សុខ ស៊ីនួន តាមអ៊ីម៉ែល sok.sinuon@dpacam.org   រឺតាមអាស័យដ្ឋាន ផ្ទះលេខ៣ ផ្លូវលេខ៣២៣  សង្កាត់បឹងកក់ទី២  ខណ្ឌទូលគោក ភ្នំពេញ  ត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ។  អ្នកដែលត្រូវ ជ្រើសរើសមកសំភាសន៍ និងជំរាបជូនព័តមាន ដើម្បីមកសំភាសន៍។ ព័តមានលំអិតសូមទំនាក់ទំនងតាមលេខ

ទូរស័ព្ទ៖០១២ ៦៣៣ ០២២។

  • សំគាល់៖  ស្រ្តីត្រូវបានលើកទឹកចិត្តក្នុងការដាក់ពាក្យ ។

Leave a Reply