កិច្ចប្រជុំបណ្តាញ (EISEI) លើកទី ៤៨

ទំព័រដើម  »  Advocacy  »   កិច្ចប្រជុំបណ្តាញ (EISEI) លើកទី ៤៨

លេខាធិការដ្ឋានបណ្តាញ ផលប៉ះពាល់សង្គម និងបរិស្ថាន ដោយឧស្សាហកម្មនិស្សារណកម្ម បានរៀបចំកិច្ចប្រជុំបណ្តាញ (EISEI) លើកទី ៤៨ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារ Hamawari ដែលមានអ្នកចូលរួមចំនួន40នាក់។ លោក ម៉ម សម្បត្តិ ជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ និង សមាជិកគណៈកម្មធិការអចិន្រ្តៃបណ្ដាញ ផលប៉ះពាល់សង្គម និងបរិស្ថាន ដោយឧស្សាហកម្មនិស្សារណកម្ម ជាអ្នកសម្របសម្រួល ដោយមានការអញ្ជើញចូលរួមធ្វើបទបង្ហាញ និង ជាវាគ្មិនកិត្តិយសដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម មាស សុកែវ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកនៃអាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រពន្ធ័តុលាការ ។ ក្នុងនោះដែរក៏មានការអញ្ជើញ លោក រ៉ូ ចាន់ណារិទ្ធ អនុប្រធានការិយាល័យគ្រប់គ្រងសារធាតុគ្រោះថ្នាក់នៃក្រសួងបរិស្ថាន និងលោក សេក សោភ័ណ ប្រធានការិយាល័យ មេធាវី អ&អិល ក្នុងការធ្វើបទបង្ហាញចែលរំលែកពីការដោះស្រាយវិវាទក្រៅប្រពន្ធ័តុលាការ និងការបង្ហាញពីការរៀបចំផែនការសកម្មភាពជាតិ អាជីវកម្មរ៉ែមាសលក្ខណៈសិប្បកម្ម និងខ្នាតតូច នៅកម្ពុជា ព្រមទាំងប្រមូលធាតុចូលបន្ថែម លើសេចក្ដីព្រាងផែនការសកម្មភាពជាតិ ពីសមាជិកបណ្ដាញ និងអ្នកតំណាងសហគមន៍ជនជាតិដើមភាគតិច។ សមាជិកបណ្តាញ ក៍បានធ្វើការជជែកជាក្រុមដើម្បីរកនូវបញ្ហាប្រឈមជាក់លាក់អំពីការរុករក និងធ្វើអាជីវកម្មរ៉ែ ហើយធ្វើផែនការសកម្មភាពឆ្លើយតបរួមគ្នា។



 

ចែករំលែក: