ពិធីមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម

Home  »  NewsNew EventPost  »   ពិធីមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម
នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ អង្គការ DPA ប្រចាំខេត្តបាត់ដំបង បានរៀបចំពិធីមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម នៅភូមិទួលក្រសាំង ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ដោយមានអ្នកចូលរួមសរុបចំនួន ៨០នាក់ ស្រី៣៦នាក់។ កម្មវិធីនេះគាំទ្រថវិការដោយសហភាពអឺរ៉ុប តាមរយ:អង្គការDCA និងសហការ សម្របសម្រួលការងារបច្ចេកទេសដោយ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ខេត្តបាត់ដំបង។
គោលបំណងនៃពិធីនេះ គឺដើម្បីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល និងគណ:កម្មាធិការត្រួតពិនិត្យ អនុម័តឈ្មោះសហគមន៍កសិកម្ម ប្រាក់សមាជិកភាព ប្រាក់ភាគហ៊ុន កម្មវត្ថុមុខរបរ បែងចែកប្រាក់ភាគលាភ អនុម័តលក្ខន្តិក: និងបទបញ្ជាផ្ទៃក្នុងរបស់សហគមន៍កសិកម្ម។
កម្មវិធីមហាសន្និបាតកំណើតដំបូងនាពេលនេះ មានការចូលរួមពីគណ:ធិបតីដូចខាងក្រោម:
១. លោក គឹម ចិន្តា អភិបាលរងស្រុកបវេល
២. លោក គា ឈុន ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម
៣. លោក ហង់ សាលេត ជំទប់ទី១ឃុំក្តុលតាហែន
៤. លោក Ken Wood តំណាងអង្គការDCA
៥. លោក គួយ សុផល តំណាងអង្គការDPA
ព្រមទាំងភ្ញៀវកិត្តិយស សមាជិក សមាជិកាសហគមន៍
ជាលទ្ធផលអង្គពិធី:
១. បានជ្រើសរើសក្រុមប្រឹក្សាភិបាល ចំនួន ៥រូប ស្រី១រូប
២. បានជ្រើសរើសគណ:កម្មាធិការត្រួតពិនិត្យ ចំនួន៣រូប ស្រី២រូប
៣. បានអនុម័តឈ្មោះសហគមន៍កសិកម្ម (ស.ក ទួលក្រសាំងសាមគ្គីថ្មី)
៤. បានអនុម័តប្រាក់សមាជិកភាព ប្រាក់ភាគហ៊ុន កម្មវត្ថុមុខរបរ បែងចែកប្រាក់ភាគលាភ
៥.បានអនុម័តលក្ខន្តិក: និងបទបញ្ជាផ្ទៃក្នុងរបស់សហគមន៍កសិកម្ម។
រូបភាពពីក្រុមការងារDPA ខេត្តបាត់ដំបង។