-
ថ្ងៃប្រកាស:
15 November, 2022
-
ទីតាំង:
ព្រះវិហារ និង បាត់ដំបង
-
មុខតំណែង:
មន្ត្រីសម្របសម្រួលអភិវឌ្ឍន៍សហគមន៍ចំរុះ
-
ថ្ងៃផុតកំណត់:
06 December, 2022
មន្ត្រីសម្របសម្រួលអភិវឌ្ឍន៍សហគមន៍ចំរុះ
អង្គការ អភិវឌ្ឍន៍ និង ភាពជាដៃគូ ក្នុងសកម្មភាព
សេចក្តីប្រកាសជ្រើសរើសបុគ្គលិក
អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូ ក្នុងសកម្មភាព (ឌីភីអេ) ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលមានកម្ម វិធីធំៗចំនួនពីរគឺ ៖ កម្មវិធីអភិវឌ្ឍន៍សហគមន៍ចំរុះ និងកម្មវិធីភាពជាដៃគូ និងគាំពារមតិ។ កម្មវិធីអភិវឌ្ឍន៍សហគមន៍ចំរុះ អនុវត្តដោយ ផ្ទាល់នៅក្នុងខេត្ត៧ គឺ៖ ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ កំពង់ធំ បាត់ដំបង និងសៀមរាប ។ អង្គការ ឌីភីអេ ត្រូវការជ្រើសរើសបេក្ខជនដែលមានសមត្ថភាពជំនាញ ដើម្បីបំពេញតួនាទីជាមន្ត្រីសម្របសម្រួលអភិវឌ្ឍន៍សហគមន៍ចំរុះចំនួន០២នាក់ (ចំនួន០១នាក់ សម្រាប់គម្រោងកម្មវិធីនៅស្រុកបរវេល ខេត្តបាត់ដំបង និងចំនួន០១នាក់សម្រាប់គម្រោងកម្មវិធីនៅខេត្តព្រះវិហារ)។
១/មន្ត្រីសម្របសម្រួលអភិវឌ្ឍន៍សហគមន៍ចំរុះចំនួន០១នាក់ (សម្រាប់គម្រោងនៅស្រុកបរវេល ខេត្តបាត់ដំបង)
ការទទួលខុសត្រូវ៖
- សម្របសម្រួលសកម្មភាពអភិវឌ្ឍន៍សហគមន៍ក្នុងការរៀបចំចងក្រងបង្កើតសហគមន៍ក្រុមផលិត( ក្រុមចិញ្ចឹមមាន់
និង ក្រុមដំណាំបន្លែ) សហគមន៍កសិកម្ម សំរាប់ផ្គត់ផ្គង់ផលិតផលលើទីផ្សារ។
- ផ្តល់ការគាំទ្រដល់សហគមន៍ក្រុមចិញ្ចឹមមាន់ និង ក្រុមផលិតដំណាំបន្លែក្នុងការរៀបចំបង្កើតផែនការចិញ្ចឹម និង
ដាំដុះ និងអនុវត្តគម្រោងអភិវឌ្ឍន៍ខ្សែសង្វាក់ផលិតកម្ម និងទីផ្សារសំរាប់មុខរបរខ្នាតតូច។
- សម្របសម្រួលសហគមន៍កសិកម្ម និងក្រុមផលិត ជំរុញផលិតភាពកសិកម្ម និងធ្វើអោយផលិតផលកសិកម្មមាន
លំនឹងទីផ្សារដោយរៀបចំអោយមានកិច្ចសន្យាកសិកម្មរវាងក្រុមផលិតនិងក្រុមហ៊ុនប្រមូលទិញផលិតផលកសិកម្ម
- ធ្វើការសិក្សាស្រាវជ្រាវទីផ្សារ និងផ្តល់ពត៌មានទីផ្សារដល់សហគមន៍កសិកម្ម និងក្រុមផលិតបន្លែចិញ្ចឹមមាន់។
- សម្របសម្រួល និងផ្តល់ការកសាងសមត្ថភាពដល់សមាជិកក្រុមផលិត និងសហគមន៍កសិកម្ម និងរៀបចំផែនការ
អាជីវកម្មសម្រាប់សហគមន៍កសិកម្ម។
- តាមដាននិងប្រមូលទិន្នន័យពីភាពផ្លាស់ប្តូររបស់ក្រុមផលិតសហគមន៍កសិកម្មអោយបានជាប់លាប់ និងធ្វើ
បច្ចុប្បន្នភាពចូលទៅក្នុងប្រព័ន្ធផ្ទុកទិន្នន័យរបស់គម្រោង។
- ធ្វើជាតំណាងឌីភីអេ ដើម្បីចូលរួមក្នុងអង្គប្រជុំផ្សេងៗ ដែលរៀបចំដោយរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលនៅ
កំរិតថ្នាក់ស្រុក និង ខេត្ត។
- សរសេររបាយការណ៍ប្រចាំខែ និងប្រមូលទិន្នន័យសម្រាប់សរសេររបាយការណ៍ត្រីមាស ឆមាស និងប្រចាំឆ្នាំ។
សមត្ថភាពជំនាញៈ
- មានកំរិតយល់ដឹង នឹងបទពិសោធន៍លើ ផ្នែកចិញ្ចឹមសត្វ ដំណាំបន្លែ រឺ កសិធុរះកិច្ចកសិកម្ម។
- មានចំណេះដឹង និងបទពិសោធន៍ធ្វើការជាមួយប្រជាសហគមន៍ និងក្រុមផលិត (បើមានទីលំនៅក្នុងខេត្តខាងលើកាន់តែប្រសើរ)។
- មានចំណេះដឹង និងបទពិសោធន៍ត្រួតពិនិត្យគម្រោង។
- មានជំនាញទំនាក់ទំនង និងការងារជាក្រុមល្អ។
- មានចំណេះដឹង ក្នុងការប្រើប្រាស់កុំព្យូទ័រ Ms Word, Excel។
២/មន្ត្រីសម្របសម្រួលអភិវឌ្ឍន៍សហគមន៍ចំរុះចំនួន០១នាក់ (សម្រាប់គម្រោងនៅខេត្តព្រះវិហារ)
ការទទួលខុសត្រូវ៖
- សម្របសម្រួលសកម្មភាពអភិវឌ្ឍន៍សហគមន៍ ក្នុងការរៀបចំការងារកសិកម្ម មុខរបរខ្នាតតូច ខ្សែច្រវ៉ាក់ ផលិតកម្ម និងទីផ្សារសំរាប់មុខរបរខ្នាតតូច គ្រប់គ្រងធនធានធម្មជាតិ និងកាត់បន្ថយគ្រោះមហន្តរាយ ។
- ផ្តល់ការគាំទ្រដល់សហគមន៍ក្នុងការរៀបចំផែនការ និងអនុវត្តគម្រោងអភិវឌ្ឍន៍ភូមិ។
- សម្របសម្រួលសហគមន៍ធ្វើផែនការដាំដុះ ជំរុញផលិតភាពកសិកម្ម និងធ្វើអោយផលិតផលកសិកម្មមានលំនឹងលើទីផ្សារដោយរៀបចំអោយមានកិច្ចសន្យាកសិកម្មរវាងកសិករ និង ក្រុមហ៊ុនប្រមូលទិញផលិតផលកសិកម្ម។
- ធ្វើការសិក្សាស្រាវជ្រាវទីផ្សារ និងផ្តល់ពត៌មានទីផ្សារដល់កសិករគោលដៅ ។
- សម្របសម្រួល និងផ្តល់ការកសាងសមត្ថភាពដល់សមាជិកក្រុមកសិកម្ម និងសហគមន៍កសិកម្ម និងរៀបចំផែនការ អាជីវកម្មសម្រាប់សហគមន៍កសិកម្មុ។
- តាមដាន និងប្រមូលទិន្នន័យពីភាពផ្លាស់ប្តូររបស់ក្រុមកសិករគោលដៅអោយបានជាប់លាប់ និងធ្វើបច្ចុប្បន្នភាពចូល ទៅក្នុងប្រព័ន្ធផ្ទុកទិន្នន័យរបស់គម្រោង។
- ធ្វើជាតំណាង ឌីភីអេ ដើម្បីចូលរួមក្នុងអង្គប្រជុំផ្សេងៗ ដែលរៀបចំដោយរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលនៅកំរិត ថ្នាក់ស្រុក និងខេត្ត។
- សរសេររបាយការណ៍ប្រចាំខែ និងប្រមូលទិន្នន័យសម្រាប់សរសេររបាយការណ៍ត្រីមាស ឆមាស និងប្រចាំឆ្នាំ។
សមត្ថភាពជំនាញៈ
- មានកំរិតយល់ដឹង និងបទពិសោធន៍លើ ផ្នែកកសិកម្ម រឺសេដ្ឋកិច្ច រឺធនធានធម្មជាតិ ។
- មានចំណេះដឹង និងបទពិសោធន៍ធ្វើការជាមួយជនជាតិដើមភាគតិច(មានលំនៅដ្ឋានក្នុងខេត្តព្រះវិហារកាន់តែប្រសើរ)។
- មានចំណេះដឹង និងបទពិសោធន៍ត្រួតពិនិត្យគម្រោង។
- មានជំនាញទំនាក់ទំនង និងការងារជាក្រុមល្អ។
- មានចំណេះដឹង ក្នុងការប្រើប្រាស់កុំព្យូទ័រ Ms Word, Excel។
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើរប្រវត្តិរូបដោយមានភ្ជាប់នូវឈ្មោះអ្នកដឹងឮយ៉ាងតិច២នាក់។ សូមផ្ញើរមក លោកស្រី សុខ ស៊ីនួន តាមអ៊ីម៉ែល sok.sinuon@dpacam.org រឺតាមអាស័យដ្ឋាន ផ្ទះលេខ០៣ ផ្លូវលេខ៣២៣ សង្កាត់ បឹងកក់ទី២ ខ័ណ្ឌទូលគោក ត្រឹមថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២។ អ្នកដែលត្រូវជ្រើសរើសមកសំភាសន៍ ទើបទទួលបានពត៌មានដើម្បីមកសំភាសន៍។ ពត៌មានលំអិតសូមទំនាក់ទំនងតាមលេខ ទូរស័ព្ទ០១២ ៦៣៣ ០២២។
- សំគាល់៖ ស្រ្តីត្រូវបានលើកទឹកចិត្តក្នុងការដាក់ពាក្យ ។