អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូ ក្នុងសកម្មភាព(ឌីភីអេ)
ការប្រកាសអញ្ជើញចូលរួមធ្វើការដេញថ្លៃ
អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូ ក្នុងសកម្មភាព (ឌីភីអេ) ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលមានកម្មវិធីធំៗចំនួនពីរគឺ ៖ កម្មវិធីអភិវឌ្ឍន៍សហគមន៍ចំរុះ និងកម្មវិធីភាពជាដៃគូ និងគាំពារមតិ ។ កម្មវិធីអភិវឌ្ឍន៍សហគមន៍ចំរុះអនុវត្តដោយ ផ្ទាល់នៅក្នុងខេត្ត៦ គឺ៖ ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ កំពង់ធំ និងសៀមរាប ។ អង្គការ ឌីភីអេបានទទួលថវិកា ពីអង្គការ SCIAF និង DFID ដើម្បីជីកអណ្តូងធ្វើប្រព័ន្ធទឹកបរិសុទ្ធ សាងសង់អាគារសម្រាប់បំពាក់ប្រព័ន្ធទឹកបរិសុទ្ធ និងម៉ាស៊ីនធ្វើទឹកបរិសុទ្ធ ជូនដល់ប្រជាពលរដ្ឋ នៅក្នុងស្រុកសណ្តាន ខេត្តកំពង់ធំ និង ស្រុកថាឡាបរិវ៉ាត ខេត្តស្ទឹងត្រែង។
- គោលបំណងនៃការអញ្ជើញ៖
អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូ ក្នុងសកម្មភាព កំពុងធ្វើការស្វែងរកក្រុមហ៊ុនរឺអង្គការ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការផ្ដល់សេវាកម្មសាងសង់បង្គន់ចំនួន៥(បន្ទប់ភ្លោះ) អាគារសម្រាប់ទឹកស្អាតចំនួន០២ អណ្តូងចំនួន៧ កន្លែងសម្រាប់លាងដៃ នៅតាមសាលារៀនចំនួន០៥ នៅក្នុង ស្រុកសណ្តាន ខេត្តកំពង់ធំ និង ស្រុកថាឡាបរិវ៉ាត ខេត្តស្ទឹងត្រែង។
ក្រុមហ៊ុន រឺអង្គការ អ្នកផ្តល់សេវាផ្គត់ផ្គង់ ត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោមដើម្បីដាក់ពាក្យដេញថ្លៃ៖
-
- ត្រូវមានវិញ្ញាបនប័ត្រចុះបញ្ជីពាណិជ្ជកម្ម ពីក្រសួងពាណិជ្ជកម្ម រឺលិខិតបញ្ជាក់ផ្សេងៗ។
- ត្រូវមានសម្ភារៈគ្រប់គ្រាន់សម្រាប់សាងសង់។
- យល់ព្រមគោរពតាមគោលនយោបាយស្ដីពីការការពារកុមាររបស់អង្គការឌីភីអេ។
- យល់ព្រមគោរពតាមច្បាប់ស្តីពីកម្រៃជើងសាររង្វាន់ និងសំណូកសូកប៉ាន់របស់អង្គការឌីភីអេ។
- ត្រូវមានបទពិសោធន៍ក្នុងការសាងសង់។
របៀបចូលរួម៖
- សូមធ្វើការទំនាក់ទំនងមកកាន់ផ្នែកលទ្ធកម្ម និងរដ្ឋបាលនៃអង្គការឌីភីអេ ដែលមានអាស័យដ្ឋាន ផ្ទះលេខ ០៣ផ្លូវលេខ៣២៣ សង្កាត់បឹងកក់ទី២ ខ័ណ្ឌទូលគោក រាជធានីភ្នំពេញ ដើម្បីទទួលបានពត៌មាន និងមកទទួលបែបបទផ្សេងៗ ដើម្បីដាក់ពាក្យដេញថ្លៃចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ។ ធ្វើការបំពេញបែបបទ ដេញថ្លៃទាំងនោះហើយ ដាក់ក្នុងស្រោមសំបុត្របិទជិត និងធ្វើការបញ្ជូនមកកាន់ការិយាល័យ អង្គការឌីភីអេ តាមអាស័យដ្ឋាន ដែលបានបញ្ជាក់ខាងលើ ។
- អង្គការឌីភីអេ ទន្ទឹងរង់ចាំទទួលពាក្យដេញថ្លៃរបស់លោកអ្នក ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃផុតកំណត់ទទួលពាក្យ ថ្ងៃទី31 ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៥:០០រសៀល។
អង្គការឌីភីអេសូមអរគុណទុកជាមុនសម្រាប់ចំណាប់អារម្មណ៍របស់លោកអ្នក ចំពោះឱកាសជ្រើសរើសអ្នកផ្គត់ផ្គង់របស់អង្គការឌីភីអេ។
ធ្វើនៅភ្នំពេញ ថ្ងៃទី០៥ ខែឧសភាឆ្នាំ២០១៩
ពត៌មានបន្ថែមសូមទំនាក់ទំនងមកលេខ០២៣៨៨៣៦៦៥/០១២ ៦៣៣ ០២២ ការិយាល័យលទ្ធកម្ម និងរដ្ឋបាល