កិច្ចសិក្សារបស់ទីប្រឹក្សាម្ចាស់ជំនួយនៃគម្រោង GRAISEA 2

ទំព័រដើម  »  ព័ត៌មានព្រឹត្តិការណ៍ថ្មីៗPost  »   កិច្ចសិក្សារបស់ទីប្រឹក្សាម្ចាស់ជំនួយនៃគម្រោង GRAISEA 2
នៅថ្ងៃទី០៩-១០ គុម្ភៈ ២០២៣ ក្រុមការងារនៃកម្មវិធីភាពជាដៃគូ(Partnership Program) របស់អង្គការអភិវឌ្ឍន៍ ភាពជាដៃគូ ក្នុងសកម្មភាព (DPA)បានទទួលដំណើរទស្សនះកិច្ចសិក្សារបស់ទីប្រឹក្សាម្ចាស់ជំនួយនៃគម្រោង GRAISEA 2 នៅក្នុងខេត្តព្រះវិហារ ក្នុងគោលបំណងសិក្សាពីករណីសិក្សាល្អៗសម្រាប់ធ្វើការឆ្លុះបញ្ចាំងនៅចុងឆ្នាំនៃការអនុវត្តគម្រោង ។
ក្នុងដំណើរទស្សនៈកិច្ចនេះបានជួបសំណេះសំណាលជាមួយ ក្រុមការងារអនុវត្តគម្រោងGRIASEA2របស់អង្គការDPA, មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ,សហគមន៍កសិកម្មគោលដៅ និងតំណាងក្រុមហ៊ុនទិញស្រូវក្នុងខេត្តព្រះវិហារ។
តាមរយៈកិច្ចសំណេះសំណាលជាលទ្ធផលគឺសម្រេចយកករណីសិក្សាលើចំនុចដូចខាងក្រោម:
១.ការសិក្សា និងការអនុវត្តលើGALs (Gender Action Learning system )
២.ការអនុវត្តន៍កិច្ចសន្យាផលិតកម្មកសិកម្មរវាងសហគមន៍កសិកម្មនិងក្រុមហ៊ុន
៣.ការផ្លាស់ប្តូរ និងការអភិវឌ្ឍន៍សហគមន៍កសិកម្មមុនអនុវត្តគម្រោង និងពេលកំពុងអនុវត្តគម្រោង
៤.ការកាត់បន្ថយការប្រើប្រាស់អំពើហឹង្សាក្នុងគ្រួសារកសិករក្រុមផលិត
៥.ស្រ្តីក្នុងការអភិវឌ្ឃន៍សហគមន៍
ចែករំលែក: