ទស្សនៈ​សិក្សាស្តីពី ខ្សែច្រវ៉ាក់ផលិតកម្មស្រូវពូជ​

ទំព័រដើម  »  ព័ត៌មានព្រឹត្តិការណ៍ថ្មីៗPost  »   ទស្សនៈ​សិក្សាស្តីពី ខ្សែច្រវ៉ាក់ផលិតកម្មស្រូវពូជ​
****ស្រុកសំបូរ ខេត្តក្រចេះ​​ និង ​ស្រុកថាឡាបរិវ៉ាត់​ ខេត្តស្ទឹងត្រែង****
នៅថ្ងៃទី២០​ដល់ថ្ងៃទី​២២ ខែ កុម្ភៈ ឆ្នាំ២០២៣​ ក្រុមការងារគំរោងGRAISEA II នៃកម្មវិធីភាព ជាដៃគូ (Partnership Program)របស់អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព(DPA), បានសហការណ៍ជាមួយម្ចាស់កសិដ្ឋាន កសិកម្ម​​សុវត្ថិភាព​ ក្នុងស្រុកសំបូរ ខេត្តក្រចេះ និង ក្រុមការងារគំរោងអភិវឌ្ឍន៍ សហគមន៍ចំរុះនៃខេត្តស្ទឹងត្រែងរបស់អង្គការអភិវឌ្ឍន៍និងភាពជាដៃគូក្នុងសកម្មភាព ដើម្បីរៀបចំនិងសម្របសម្រួលទស្សនៈ​សិក្សាស្តីពី ខ្សែច្រវ៉ាក់ផលិតកម្មស្រូវពូជ​​ដែលមាន​ទីតាំង​នៅភូមិសង្គម ឃុំសណ្តាន់​ ស្រុកសំបូរ ខេត្តក្រចេះ និង​ការធ្វើអាជីវកម្មដំឡួងមី​ និង​ការគ្រប់គ្រងសហគមន៍​កសិកម្មនៃសហគមន៍ កសិកម្មចំការលើសាមគ្គីអភិវឌ្ឍន៍ ស្ថិតនៅ​ភូមិចំការលើ ឃុំចំការលើ ស្រុកថាឡាបរីវ៉ាត់​ ​ខេត្តស្ទឹងត្រែង។ អ្នកចូលរួមសរុបចំនួន ២៤នាក់​(ស្រី២៤នាក់) ​មកពីតំណាងស្រ្តីថ្នាក់ដឹកនាំទាំង២៤សហគមន៍ កសិកម្មនិងបុគ្គលិកនៃសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ(PMUAC)នៃ ខេត្តព្រះវិហារ។
ចែករំលែក: