នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ បុគ្គលិកនៃអង្គការ អភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព បានចូលរួមវេទិកាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី បញ្ហា និងការប្រឈមរបស់ស្រ្តីជនជាតិដើមភាគតិចលើការអនុវត្តច្បាប់ និងសេចក្តីព្រាងច្បាប់ថ្មីពីរច្បាប់ព្រៃឈើ និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិនៅសណ្ឋាគារហ៊ីម៉ាវ៉ារី។ វេទិកាពិគ្រោះយោបល់នេះមានអ្នកចូលរួមចំនួន ៩៥ នាក់ (ស្រី ៣៩ នាក់) មកពី ព្រឹទ្ធសភា រដ្ឋសភា ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន ក្រសួងយុតិ្តធម៌ អង្គការ និងសហគមន៍ជនជាតិដើមភាគតិច។ វេទិកាថ្នាក់ជាតិនេះប្រព្រឹត្តឡើងក្នុងគោលបំណង៖
• ដើម្បីផ្តល់ឱកាសដល់ស្រ្តីនិងជនជាតិដើមភាគតិចបានបង្ហាញ ជូនដល់តំណាងព្រឹទ្ធសភា តំណាងរាស្រ្ត និងក្រសួងពាក់ព័ន្ធបានសិក្សាស្វែងយល់អំពីបញ្ហាប្រឈម ទុក្ខកង្វល់ ព្រមទាំងសំណើរពាក់ព័ន្ធទៅលើការអនុវត្តច្បាប់ ជាពិសេសការការពារ និងគោរពសិទ្ធិក្នុងការប្រកបមុខរបរ សិទ្ធិលើជំនឿទីកន្លែងសក្ការៈបូជា សិទ្ធិលើការគ្រប់គ្រងប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិ ដែលជាប្រភពនៃអត្តសញ្ញាណវប្បធម៌ សេដ្ឋកិច្ច-សង្គមរបស់ជនជាតិដើមភាគតិច
• ដើម្បីអោយក្រសួងពាក់ព័ន្ធបានបច្ចុប្បន្នភាព និងបង្ហាញពីលទ្ធផលនៃករដាក់បញ្ចូលធាតុចូលដែលជនជាតិដើមភាគតិចបានស្នើរសុំ
• ដើម្បីលើកកម្ពស់សុខសុវត្ថិភាពលើការប្រើប្រាស់ គ្រប់គ្រងដីធ្លី និងធនធានធម្មជាតិរបស់ស្រ្តី និងជនជាតិដើមភាគតិចក្នុងការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ សន្តិភាព និងចីរភាព