កិច្ចប្រជុំបណ្តាញEISEIលើកទី៤៥

ទំព័រដើម  »  ព័ត៌មានព្រឹត្តិការណ៍ថ្មីៗPost  »   កិច្ចប្រជុំបណ្តាញEISEIលើកទី៤៥
នាថ្ងៃព្រហស្បតិ៍ ៥កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ជស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹង ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព(ឌីភីអេ) និងគណៈកម្មាធិការអចិន្ត្រៃយ៍ បណ្តាញផលប៉ះពាល់ពីឧស្សាហកម្មនិស្សារណកម្ម(EISEI) បានរៀបចំកិច្ចប្រជុំបណ្តាញ EISEI លើកទី៤៥ នៅសណ្ឋាគារសាន់ វ៉េ (SUNWAY HOTEL) រាជធានីភ្នំពេញ។
កិច្ចប្រជុំប្រារព្ធឡើងក្នុងគោលបំណបង្កើនការឈ្វេងយល់របស់សមាជិកសមាជិកាបណ្តាញអំពី៖ (១)បច្ចុប្បន្នភាពនៃការគ្រប់គ្រង និងការអភិវឌ្ឍន៍វិស័យរ៉ែនៅកម្ពុជា (២)ការចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍសហគមន៍មូលដ្ឋាន និងអភិបាលកិច្ចក្នុងវិស័យរ៉ែរបស់វិស័យឯកជន (ក្រុមហ៊ុនស៊ីម៉ងត៍) ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ រួមទាំងធ្វើបច្ចុប្បន្នភាអំពីផលប៉ះពាល់បរិស្ថាន និងសង្គមដែលទើបនិងកើតឡើងមកពីសកម្មភាពរុករក និងការធ្វើអាជីវកម្មរ៉ែសំរាប់ពិភាក្សាអំពីរបៀបតាមដាន និងស្វែងរកដោះស្រាយសមស្រប។
កិច្ចប្រជុំនេះដែរទទួលបានការផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងការចួលរួមពី ឯកឧត្តម អ៊ឹុង ឌីប៉ូឡាអគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែនៃក្រសួងរ៉ែ និងថាមពល ជាមួយនិងវាគ្មិនកិត្តិយស លោក កែវ ទួត អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានរ៉ែនៃក្រសួងរ៉ែ និងថាមពល និង លោក ប៉ុន សុភា អ្នកសម្របសម្រួលការងារសាធារណៈ និងសហគមន៍ ក្រុមហ៊ុន ជីប ម៉ុង អ៊ីន ស៊ី ស៊ីមែន ខបភើរេសិន ព្រមទាំងសមាសមាជិកសមាជិកាបណ្តាញ ម្ចាស់ជំនួយ ដៃគូរអភិវឌ្ឍន៍ តំណាងសហគមន៍សរុប៣៦នាក់ និងស្រ្តី១៨នាក់។
នៅក្នុងការថ្លែសន្ទរកថាស្វាគមន៍ ឯកឧត្តម អ៉ឹង ឌីប៉ូឡា បានសំដែងនូវការគួរសម និងកោតសរសើរចំពោះសកម្មភាពការងារបស់បណ្តាញ។ ក្នុងនោះឯកឧត្តមបានសង្ខេបអំពីប្រវត្តិក្នុងការរៀបចំតាក់តែងច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាពិសេសគោលនោយោបាយធនធានរ៉ែ ដែលទាមទារអោយមានការចូលរួមពេលលេញពីសាធារណៈជនដើម្បីអោយការគ្រប់គ្រងវិស័យនេះកាន់តែមានប្រសិទ្ធិភាព និង តម្លាភាពស្របតាមស្របតាមចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះវិស័យនេះគឺ “អភិវឌ្ឍន៍ធនធានរ៉ែដើម្បីជាប្រយោជន៍សេដ្ឋកិច្ចនិងសង្គមប្រកបដោយអភិបាលកិច្ចល្អ និងការទទួលខុសត្រូវខ្ពស់ផ្នែកបរិស្ថាន”.
ចែករំលែក: