នាថ្ងៃព្រហស្បតិ៍ ៩ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព(ឌីភីអេ) និងគណៈកម្មាធិការអចិន្ត្រៃយ៍ បណ្តាញផលប៉ះពាល់ពីឧស្សាហកម្មនិស្សារណកម្ម(EISEI) បានរៀបចំកិច្ចប្រជុំបណ្តាញ EISEI លើកទី៤៦ នៅមជ្ឈមណ្ឌល Daikonia, រាជធានីភ្នំពេញ។
កិច្ចប្រជុំប្រារព្ធឡើងក្នុងគោលបំណបង្កើនការឈ្វេងយល់របស់សមាជិកសមាជិកាបណ្តាញអំពី៖ (១)សេចក្ដីព្រាងចុងក្រោយសារាចរស្ដីពី សុវត្ថិភាព និងសុខភាពសម្រាប់ប្រតិបត្តិការអាជីវកម្មអណ្ដូងរ៉ែបើក យុទ្ធសាស្រ្ត ជំរុញ និង ការប្រាស្រ័យទាក់ទង (២)ពិភាក្សាផែនការសកម្មភាព ត្រួតពិនិត្យនិងដំណោះស្រាយដ៏សមរម្យសំរាប់ផលប៉ះពាល់ សង្គម និងបរិស្ថានដែលបណ្តាលមកពី ការរុករក និងការធ្វើអាជីវកម្មរ៉ែ និង(៣)រៀនសូត្រពីបទបង្ហាញស្តីពី ស្តង់ដា បរិស្ថាន សង្គម និងអភិបាលកិច្ច
កិច្ចប្រជុំនេះដែរទទួលបានផ្តល់កិត្តិយសដ៍ខ្ពង់ខ្ពស់ក្នុងការចួលរួមពី លោក ហុង បូណា ប្រធាននាយកដ្ឋាន នៃនាយកដ្ឋានត្រួតពិនិត្យប្រតិបត្តិការធនធានរ៉ែ នៃអគ្គនាយកដ្ឋានធនធានរ៉ែ និងលោក ផុន យុទ្ធសក្ការា អ្នកសម្របសម្រួលគម្រោងហិរញ្ញវត្ថុយុត្តិធម៌កម្ពុជា(អង្គការ អុកស្វាម) ព្រមទាំងសមាសមាជិកសមាជិកាបណ្តាញ ម្ចាស់ជំនួយ ដៃគូរអភិវឌ្ឍន៍ តំណាងសហគមន៍សរុប សរុប៤៥នាក់ និងស្រ្តី១៦នាក់។