សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ស្តង់ដារអប្បបរមាបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) និងឧបករណ៍ត្រួតពិនិត្យ សម្រាប់វិស័យរ៉ែនៅកម្ពុជា»

ទំព័រដើម  »  Advocacy  »   សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ស្តង់ដារអប្បបរមាបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) និងឧបករណ៍ត្រួតពិនិត្យ សម្រាប់វិស័យរ៉ែនៅកម្ពុជា»

នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ គម្រោងស៊ែបបឺរ (SABRE) នៃអង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព (DPA) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ស្តង់ដារអប្បបរមាបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) និងឧបករណ៍ត្រួតពិនិត្យ សម្រាប់វិស័យរ៉ែនៅកម្ពុជា» ក្នុងខេត្តរតនគិរី។ សិក្ខាសាលានេះមានអ្នកចូលរួមសរុបចំនួន ១៧នាក់ (ស្រ្តី ៤នាក់) ដែលតំណាងឱ្យអាជ្ញាធរមូលដ្ឋាន និងតំណាងសហគមន៍។

📌 គោលបំណងនៃសិក្ខាសាលា៖

✅ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីស្តង់ដារអប្បបរមាបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) និងពង្រឹងចំណេះដឹងរបស់អ្នកចូលរួមអំពីគោលការណ៍ ESG ដោយផ្តោតលើការគ្រប់គ្រងបរិស្ថាន សុវត្ថិភាព និងសុខភាពការងារ សិទ្ធិពលកម្ម ការចូលរួមរបស់សហគមន៍ តម្លាភាព និងគណនេយ្យភាព។

✅ ដើម្បីពង្រឹងសមត្ថភាព និងជំនាញរបស់អាជ្ញាធរនិងធានានូវការអនុវត្តតាមស្តង់ដារអប្បបរមាបរិស្ថាន សង្គម និងអភិបាលកិច្ច ដោយប្រើប្រាស់ឧបករណ៍បញ្ជីត្រួតពិនិត្យ (ESG Checklist Tool)។

🎯 ជាលទ្ធផល៖ អ្នកចូលរួមទទួលបានការយល់ដឹងកាន់តែច្បាស់អំពីស្តង់ដារអប្បបរមាអប្បបរមាបរិស្ថាន សង្គម និងអភិបាលកិច្ច ព្រមទាំងមានសមត្ថភាពប្រើប្រាស់ឧបករណ៍បញ្ជីត្រួតពិនិត្យ ដើម្បីវាយតម្លៃប្រតិបត្តិការឧស្សាហកម្មនិស្សារណកម្មនៅក្នុងមូលដ្ឋានរបស់ពួកគាត់។

 

 

ចែករំលែក: