សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការអនុវត្តសាកល្បងគំរូសាជីវកម្មប្រកបដោយការទទួលខុសត្រូវ (RBP)» ក្នុងខេត្តរតនគិរី

ទំព័រដើម  »  Advocacy  »   សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការអនុវត្តសាកល្បងគំរូសាជីវកម្មប្រកបដោយការទទួលខុសត្រូវ (RBP)» ក្នុងខេត្តរតនគិរី

នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ គម្រោងស៊ែបបឺរ (SABRE) នៃអង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព (DPA) សហការជាមួយអង្គការ Cord បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការអនុវត្តសាកល្បងគំរូសាជីវកម្មប្រកបដោយការទទួលខុសត្រូវ (RBP)» ក្នុងខេត្តរតនគិរី។ សិក្ខាសាលានេះមានអ្នកចូលរួមសរុបចំនួន ១៩នាក់ (ស្រ្តី ៥នាក់) ដែលតំណាងឱ្យអាជ្ញាធរមូលដ្ឋាន អង្គការដៃគូក្នុងស្រុក សមាជិកបណ្តាញ EISEI និងតំណាងសហគមន៍មកពីខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។

គោលបំណងនៃសិក្ខាសាលា៖

✅ ដើម្បីណែនាំពីសារៈសំខាន់នៃគំរូសាជីវកម្មប្រកបដោយការទទួលខុសត្រូវ (RBP) និងពន្យល់អំពីធាតុផ្សំសំខាន់ៗទាំង ៤ នៃគំរូ RBP រួមមាន៖ ការកំណត់អត្តសញ្ញាណភាគីពាក់ព័ន្ធ ការពិគ្រោះយោបល់ និងការទំនាក់ទំនង ការព្រមព្រៀងដោយសេរី ជាមុន និងផ្តល់ព័ត៌មាន (FPIC) និងយន្តការឆ្លើយតប និងបណ្តឹងតវ៉ា។

✅ ដើម្បីរួមគ្នារៀបចំផែនការសកម្មភាពរួមគ្នា ដើម្បីតាមដានការអនុវត្តរបស់ក្រុមហ៊ុន ចងក្រងការអនុវត្តល្អៗ និងដោះស្រាយបញ្ហាប្រឈមក្នុងអំឡុងពេលអនុវត្តសាកល្បង។

ជាលទ្ធផល៖ អ្នកចូលរួមទទួលបានការយល់ដឹងរួមគ្នាអំពីគំរូគំរូសាជីវកម្មប្រកបដោយការទទួលខុសត្រូវ និងធាតុផ្សំទាំង ៤ ហើយបានផ្លាស់ប្តូរមតិយោបល់ជាក់ស្តែងយ៉ាងសកម្ម ពង្រឹងគណនេយ្យភាពទៅវិញទៅមក និងបានបង្កើតផែនការសកម្មភាពដើម្បីវាយតម្លៃការអនុវត្តសាកល្បងដោយក្រុមហ៊ុន។

 

ចែករំលែក: