នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព (DPA) សហការជាមួយប្រធានបណ្តាញអង្គការសង្គមស៊ីវិលប្រចាំខេត្តរតនគិរី បានរៀបចំកិច្ចសន្ទនាពហុភាគីស្តីពី «ការចែករំលែកការអនុវត្តល្អរបស់ក្រុមហ៊ុនសាជីវកម្ម» ក្រោមគម្រោងស៊ែបបឺរ នាខេត្តរតនគិរ។ កិច្ចប្រជុំនេះមានអ្នកចូលរួមសរុបចំនួន ១៩ នាក់(ស្ត្រី ៦ នាក់) ដែលរួមមានតំណាងអាជ្ញាធរស្រុកអូរយ៉ាដាវ និងស្រុកអូរជុំ អាជ្ញាធរឃុំ ភូមិ វិស័យឯកជន អង្គការសង្គមស៊ីវិល និងតំណាងសហគមន៍មូលដ្ឋាន។
📌 កិច្ចសន្ទនាពហុភាគីនេះមានគោលបំណងដើម្បី៖
✅ ចែករំលែកការអនុវត្តល្អ និងសមិទ្ធផលរបស់ក្រុមហ៊ុនសាជីវកម្មលើការការពារបរិស្ថាន និងសង្គម ជូនដល់ភាគីពាក់ព័ន្ធ ជាពិសេសសហគមន៍ និងអាជ្ញាធរមូលដ្ឋាន។
✅ ចែករំលែកស្តង់ដាអប្បបរមាផ្នែកបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) និងចែករំលែកគំរូសាជីវកម្មប្រកបដោយការទទួលខុសត្រូវ (RBP)។
✅ ពង្រឹងកិច្ចសហការរវាងសហគមន៍មូលដ្ឋាន ក្រុមហ៊ុនសាជីវកម្ម អាជ្ញាធរ និងអង្គការសង្គមស៊ីវិល ព្រមទាំងស្វែងរកដំណោះស្រាយលើបញ្ហាប្រឈម និងធ្វើផែនការរួមគ្នា ដើម្បីលើកកម្ពស់ការអនុវត្តសាជីវកម្មប្រកបដោយការទទួលខុសត្រូវ និងនិរន្តរភាព។
🎯 ជាលទ្ធផល៖ អ្នកចូលរួមបានយល់ដឹងកាន់តែច្បាស់អំពីការអនុវត្តរបស់ក្រុមហ៊ុនសាជីវកម្ម គំរូសាជីវកម្មប្រកបដោយការទទួលខុសត្រូវ និងស្តង់ដារអប្បបរមាផ្នែកបរិស្ថាន សង្គម និងអភិបាលកិច្ច។ លើសពីនេះ តំណាងសហគមន៍បានលើកឡើងនូវមតិយោបល់ បញ្ហាប្រឈម និងកង្វល់នានា ដើម្បីស្វែងរកដំណោះស្រាយពីអាជ្ញាធរ និងក្រុមហ៊ុន ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូប្រកបដោយស្ថាបនា។

