កិច្ចប្រជុំបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិថ្នាក់តំបន់ខាងកើតទន្លេមេគង្គ ក្រោមប្រធានបទ “ រួមគ្នាអភិរក្សធនធានធម្មជាតិ ដើម្បីលើកកម្ពស់ ជីវភាពប្រកបដោយនិរន្តរភាព”]

ទំព័រដើម  »  Advocacy  »   កិច្ចប្រជុំបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិថ្នាក់តំបន់ខាងកើតទន្លេមេគង្គ ក្រោមប្រធានបទ “ រួមគ្នាអភិរក្សធនធានធម្មជាតិ ដើម្បីលើកកម្ពស់ ជីវភាពប្រកបដោយនិរន្តរភាព”]

នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥ ក្រុមការរងារគម្រោង SABRE អង្គការឌីភីអេ បានសម្របសម្រួលជនបង្គោលគម្រោង SABRE ចំនួន៥ នាក់ (ស្រី៣នាក់ ប្រុស២នាក់) មកពីសហគមន៍តំបន់ការពារធម្មជាតិចំនួន៤ រួមមាន សហគមន៍តំបន់ការពារធម្មជាតិគីរីសុខសាន និង​សហគមន៍តំបន់ការពារធម្មជាតិអន្លង់ជ្រៃ ខេត្តស្ទឹងត្រែង និងសហគមន៍តំបន់ការពារធម្មជាតិកំពង់ដំរី និងសហគមន៍ការពារធម្មជាតិឥន្ទជ័យ ខេត្តក្រចេះ ក្នុងការចូលរួមកិច្ចប្រជុំបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិថ្នាក់តំបន់ខាងកើតទន្លេមេគង្គ ក្រោមប្រធានបទ “ រួមគ្នាអភិរក្សធនធានធម្មជាតិ ដើម្បីលើកកម្ពស់ ជីវភាពប្រកបដោយនិរន្តរភាព​​” ដែលរៀបចំដោយក្រសួងបរិស្ថាន នៅមន្ទីបរិស្ថានខេត្តក្រចេះ។


 

ចែករំលែក: