ក្រុមហ៊ុនអង្គរហ្គោលប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តគម្រូសាជីវកម្មប្រកបដោយការទទួលខុសត្រូវដោយស្ម័គ្រចិត្ត
នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមហ៊ុន Angkor Gold បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីអំពីសកម្មភាពរបស់ក្រុមហ៊ុន និងយន្តការនៃការរាយការណ៍ លើកដំបូង ជាមួយសហគមន៍មូលដ្ឋាន និងអាជ្ញាធរមូលដ្ឋាន នៅភូមិតាងសេ ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី។ ក្រោមការគាំទ្រដោយអង្គការ DPA កិច្ចប្រជុំនេះមានអ្នកចូលរួមសរុប ៣៣ នាក់ (ស្ត្រី ១១ នាក់) ដែលមាន ៣០ នាក់ជនជាតិដើមភាគតិចចារ៉ាយ ក្នុងនោះដែរមានយុវជន ០៦នាក់ ជនមានពិការភាពជាស្រ្តី០១នាក់ផងដែរ ព្រមទាំងមានការចូលរួមយ៉ាងកក់ក្ដៅពី លោក យឿត សុធា ជនបង្គោលរបស់ក្រុមហ៊ុន Angkor Gold ក្រុមប្រឹក្សាឃុំញ៉ាង និងក្រុមការងារអង្គការ DPA នៃគម្រោងស៊ែបបឺរ។
• បង្ហាញអំពីសកម្មភាពរបស់ក្រុមហ៊ុន ផលប៉ះពាល់ដែលអាចកើតមាន និងវិធានការនៃការកាត់បន្ថយផលប៉ះពាល់ទាំងនោះ។
• យន្តការនៃការរាយការណ៍កង្វល់ ឬសំណូមពរ ទៅក្រុមហ៊ុន។
• យល់អំពីរបៀបនៃការឆ្លើយតបរបស់ក្រុមហ៊ុន ព្រមទាំងជំហានបន្តក្នុងការសហការ។

