គម្រោងស៊ែបបឺរ នៃអង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព (DPA) បានរៀបចំវគ្គបណ្តុះបណ្តាលបំប៉នចំណេះដឹង ស្តីពីការប្រើប្រាស់ឧបករណ៍ប្រមូលទិន្នន័យពីផលប៉ះពាល់ទៅលើយេនឌ័រក្នុងវិស័យរ៉ែ នៅថ្ងៃទី ១៩ និង ២១ ខែមីនា ឆ្នាំ២០២៦ នាខេត្តក្រចេះ រតនគិរី និងមណ្ឌលគិរី។ អ្នកចូលរួមសរុប ៨១ នាក់ (ស្រី ៤៥ នាក់) ពីសហគមន៍មូលដ្ឋាន។

គោលបំណង៖ បង្កើនការយល់ដឹង និងជំនាញសហគមន៍ក្នុងការប្រើប្រាស់ឧបករណ៍ឌីជីថល Kobo Toolbox ដើម្បីចងក្រង និងរក្សាទុកភស្ដុតាងពីផលប៉ះពាល់ក្នុងវិស័យរ៉ែ

ជាលទ្ធផល អ្នកចូលរួមបានបង្កើននូវសមត្ថភាពប្រើប្រាស់ឧបករណ៍ឌីជីថលបានប្រសើរឡើង និងមានទំនុកចិត្តក្នុងការសម្ភាស បញ្ចូលព័ត៌មានទិន្នន័យ ព្រមទាំងអាចចូលរួមតាមដាន និងរាយការណ៍បញ្ហាពាក់ព័ន្ធក្នុងសហគមន៍របស់ពួកគាត់