ក្រុមការងារ DPA-SABRE ធ្វើការត្រួតពិនិត្យ​ និងប្រមូលធាតុចូលលើរបាយការណ៍ EIA លើគម្រោងរុករករ៉ែ និងការអាជីវកម្មរ៉ែ នៅក្នុងខេត្ត RTK និង KTP

ទំព័រដើម  »  Advocacy  »   ក្រុមការងារ DPA-SABRE ធ្វើការត្រួតពិនិត្យ​ និងប្រមូលធាតុចូលលើរបាយការណ៍ EIA លើគម្រោងរុករករ៉ែ និងការអាជីវកម្មរ៉ែ នៅក្នុងខេត្ត RTK និង KTP

អង្គការឌីភីអេ បានទទួលរបាយការណ៍វាយតំលៃហេតុប៉ះពាល់បរិស្ថាន (EIA) ចំនួន ០៣ របាយការណ៍លើគម្រោងការរុករករ៉ែលោហៈ និងការធ្វើអាជីវកម្មរ៉ែមាស នៅខេត្តរតនគិរី និងកំពង់ធំ នៅក្នុងត្រីមាសចុងក្រោយនា ខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៤ ពីនាយកដ្ឋានវាយតំលៃហេតុប៉ះពាល់បរិស្ថាន នៃក្រសួងបរិស្ថាន ដើម្បីជាចូលរួមក្នុងការផ្ដល់នូវធាតុចូលលើរបាយការណ៍តាមរយៈការចូលរួមនៅក្នុង កិច្ចប្រជុំអន្តរក្រសួងស្ដីពីការពិនិត្យ និងផ្ដល់យោបល់លើរបាយការណ៍វាយតំលៃហេតុប៉ះពាល់បរិស្ថាន (EIA)។ ហេតុនេះ ក្រុមការងារអង្គការ ឌីភីអេ នៃគម្រោង SABRE បានធ្វើការយ៉ាងសកម្មក្នុងការប្រមូលនូវធាតុចូលរបស់សហគមន៍មូលដ្ឋាន និងអាជ្ញាធ័រពាក់ពន្ធនៅក្នុងតំបន់ដែរនៅជុំវិញឬជាប់ជាមួយទីតាំងរបស់គម្រោងអាជីរកម្មរ៉ែ ទៅលើរបាយការណ៍វាយតំលៃហេតុប៉ះពាល់បរិស្ថាន (EIA) ដើម្បីចូលរួមជាធាតុចូលដែរមានលក្ខណៈគ្រប់គ្រាន់ និងច្បាស់លាស់ ដោយផ្ដោតទៅលើ ការចូលរួមជាសាធារណៈ និងការស្នើសុំ ឬជាអនុសាសន៍ របស់សហគមន៍មូលដ្ឋាន និងអាជ្ញាធ័រពាក់ពន្ធ លើផ្នែកសង្គម និងបរិស្ថាន។

ចែករំលែក: