នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមការងារឌីភីអេ គម្រោងស៊ែបបើ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមុននៅខេត្តមណ្ឌលគិរី ដែលមានជនបង្គោលចំនួន ២៧នាក់ (ស្ត្រី ១៥នាក់ បុរស ១២នាក់) ដើម្បីប្រមូលធាតុចូលរបស់ សហគមន៍លើការគ្រប់គ្រងធនធានធម្មជាតិ និងត្រៀមជាមុនសម្រាប់ការចូលរួមពិគ្រោះយោបល់ថ្នាក់ជាតិ ជាមួយក្រសួងបរិស្ថាន។ កិច្ចប្រជុំបានពង្រឹងទំនុកចិត្តរបស់ជនបង្គោល ក្នុងការនិយាយជាសាធារណៈ និងផ្តល់នូវយុទ្ធសាស្រ្តសម្រាប់ការផ្តល់នូវធាតុចូលប្រកបដោយការស្ថាបនា ដោយឆ្លុះបញ្ចាំងឃើញថា បទពិសោធន៍ដ៏ទូលំទូលាយរបស់ជនបង្គោលជំនាន់ចាស់មានចំណេះដឹងទូលំទូលាយក្នុងការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ។ ហើយនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ជនបង្គោល ចំនួន១៥ នាក់បានចូលរួមការពិគ្រោះយោបល់ថ្នាក់ជាតិ ដែលសហគមន៍អន្លង់ជ្រៃបង្ហាញពីវឌ្ឍនភាព និងការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិរបស់ខ្លួន។ ជនបង្គោលបានចូលរួមយ៉ាងសកម្មក្នុងការពិភាក្សា ការដាក់ស្នើជាធាតុចូលអំពីបញ្ហាប្រឈមនៃការគ្រប់គ្រងសហគមន៍ ជំនួយបច្ចេកទេស និងការអន្តរាគមន៍លើសកម្មភាពខុសច្បាប់នានានៅក្នុងសហគមន៍ ផ្អែកទៅលើយុទ្ធសាស្ត្រចក្រាស្តីពីបរិស្ថាន ២០២៣-២០២៨។ ជាសមិទ្ធិផល កាធាតុចូលទាំងនោះបានធ្វើអោយក្រសួងបរិស្ថានទទួលយក និងចងក្រងជាឯកសារសំណើរបស់ពួកគេសម្រាប់សកម្មភាពនៃការអន្តរាគមន៍ជាបន្ទាប់ទៀត ដែលជាជំហានដ៏សំខាន់មួយនៅក្នុងកិច្ចសហការណ៍ និងការខិតខំប្រឹងប្រែងលើការការពារធនធានធម្មជាតិ។
នៅថ្ងៃទី០៦ វិច្ឆិកា ឆ្នាំ២០២៤ ក្រុមការងារ ឌីភីអេ បានរៀបចំកិច្ចប្រជុំពង្រាងមួយដល់ជនបង្គោលដែរស្ថិតនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីពង្រាងនូវរបៀបនៃការផ្ដល់នូវធាតុចូល និងការព្រួយបារម្ភអោយបានជាក់លាក់ ដែរសំខាន់សំរាប់ជនបង្គោលត្រៀមនឹងលើកឡើង ចែករំលែកក្នុងកិច្ចប្រជុំថ្នាក់ជាតិជាមួយក្រសួងបរិស្ថាននៅថ្ងៃទី០៧ វិច្ឆិកា ឆ្នាំ២០២៤ ខេត្តមណ្ឌលគិរី។
នៅថ្ងៃទី០៧ វិច្ឆិកា ឆ្នាំ២០២៤ ក្រុមការងារ ឌីភីអេ បានគាំទ្រជនបង្គោលចំនួន១៤នាក់ អោយចូលរួមក្នុងកិច្ចប្រជុំថ្នាក់ជាតិជាមួយក្រសួងបរិស្ថាននៅមន្ទីបរិស្ថានខេត្តមណ្ឌលគិរី ដែរជនបង្គោលបានចូលរូមយ៉ាងសកម្ម នឹងបានផ្ដល់ជាធាតុចូល ផ្ដោតលើសហគមន៍តំបន់ការពារធម្មជាតិ កំពុងជូបប្រទះ ដោយផ្អែកលើយុទ្ធសាស្រ្តចក្រារបស់ក្រសួងបរិស្ថាន២០២៣-២០២៨ ដែរក្រសួងបានណែនាំ។