លោក ម៉ម សម្បត្តិ នាយកប្រតិបត្តិអង្គការឌីភីអេបានទទួលលិខិតអញ្ជើញពីក្រសួងបរិស្ថាន ដើម្បីចូលរួមកិច្ចប្រជុំអន្តរក្រសួង ស្ដីពីការពិនិត្យ និងផ្ដល់យោបល់លើរបាយការណ៍វាយតំលៃហេតុប៉ះពាល់បរិស្ថាន (EIA) កាលពីថ្ងៃទី ០២ និងថ្ងៃទី០៣ ខែវិច្ឆិកា និងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងបរិស្ថាន។ ជាលទ្ធិផល ការផ្ដល់ធាតុចូលទៅលើរបាយការណ៍វាយតំលៃហេតុប៉ះពាល់បរិស្ថាន (EIA) ខាងលើត្រូវបាន ឯកភាព និង គាំទ្រ ពីម្ចាស់សមីគម្រោង និងគាំទ្រពីក្រសួងពាក់ពន្ធនានា ក្នុងការទទួលយក សំណូមពរ ការព្រួយបារម្ភនិងដំណោះស្រាយ រួមមានដូចជា៖ ការដោះស្រាយផលប៉ះពាល់ដីធ្លីរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់និងការពារធនធានធម្មជាតិ ការជ្រើសរើសអ្នកបើកបររថយន្តដែរមានបណ្ណ័បើកបរត្រឹមត្រូវដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ពរបស់សហគមន៍លើសុវត្ថិភាពនៃការធ្វើដំណើរ ការរក្សាទុករំសេវអោយបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ការគ្រប់គ្រងសំណល់រាង រឹង អោយបានត្រឹមត្រូវ ពង្រឹងសុវត្ថិភាពដល់កម្មករក្នុងការដ្ឋាន គោរពលើផែនការនៃការបញ្ចប់និងស្ដារគំរោងសំរាប់វិស័យរ៉ែ និងបញ្ចូលយោបល់ឬការស្នើសុំផ្សេងៗទៀតទៅក្នុងរបាយការណ៍ EIA។