នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ គម្រោងស៊ែបបឺរ នៃអង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព (DPA) បានសហការរៀបចំ «ដំណើរទស្សនកិច្ចរួមគ្នា ដើម្បីពិនិត្យមើលលើការអនុវត្តរបស់ក្រុមហ៊ុន អង្គរហ្គោល» ក្នុងខេត្តរតនគិរី។ ដំណើរទស្សនកិច្ចនេះមានអ្នកចូលរួមសរុបចំនួន ២១ នាក់ (ស្រ្តី ៣ នាក់) ដែលតំណាងមកពីវិស័យផ្សេងៗគ្នា រួមមាន រដ្ឋបាលខេត្តរតនគិរី មន្ទីរជំនាញ នៃក្រសួងបរិស្ថាន (MoE) និងក្រសួងរ៉ែ និងថាមពល (MME) អង្គការសង្គមស៊ីវិល (CIPO/SVC/NTFP) តំណាងក្រុមហ៊ុន Angkor Gold អាជ្ញាធរមូលដ្ឋាន និង សហគមន៍មកពីភូមិតាំងសេ ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី។
– ដើម្បីសង្កេតមើលការអនុវត្តជាក់ស្តែងរបស់ក្រុមហ៊ុន Angkor Gold លើការគ្រប់គ្រងបរិស្ថាន ការទទួលខុសត្រូវសង្គម និងការចូលរួមរបស់ភាគីពាក់ព័ន្ធ។
– ដើម្បីពិនិត្យមើលប្រសិទ្ធភាពនៃយន្តការគ្រប់គ្រងមតិប្រតិកម្ម និងការដោះស្រាយបណ្តឹងតវ៉ាដែលកំពុងអនុវត្ត។
– ដើម្បីកំណត់មេរៀនល្អៗ បញ្ហាប្រឈម និងផ្តល់អនុសាសន៍ជាក់ស្តែងសម្រាប់កែលម្អការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវ នៅក្នុងវិស័យឧស្សាហកម្មនិស្សារណកម្ម។

