[២២/សីហា/២០២៥]
ក្រុមការងារអង្គការឌីភីអេ និង ប្រធានបណ្តាញអង្គការប្រចាំខេត្តរតនគិរីបានសហការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ពហុភាគីស្តីពី “ការចែករំលែកការអនុវត្តល្អរបស់ក្រុមហ៊ុនសាជីវកម្ម” នា ថ្ងៃសុក្រ ១៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តរតនគិរី ដែលមានអ្នកចូលរួមចំនួន ៤៩នាក់ស្រ្តី១៦នាក់ ដែលមាន ឯកឧត្តម ងិន ណែល អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី ជាគណៈធិបតី។
សិក្ខាសាលាពិគ្រោះយោបល់នេះមានគោលបំណង៖
• ចែករំលែកការអនុវត្តល្អរបស់ក្រុមហ៊ុនសាជីវកម្មទៅកាន់ភាគីពាក់ព័ន្ធ ជាពិសេសសហគមន៍ និងអាជ្ញាធរមូលដ្ឋាន
• ពង្រឹងកិច្ចសហការ រវាងសហគមន៍មូលដ្ឋាន ក្រុមហ៊ុនសាជីវកម្ម និងអាជ្ញាធរថ្នាក់ក្រោមជាតិ ព្រមទាំងស្វែងរកដំណោះស្រាយលើបញ្ហាប្រឈម និងធ្វើផែនការរួមគ្នា ដើម្បីលើកកម្ពស់ការអនុវត្ត សាជីវកម្ម ប្រកបដោយការទទួលខុសត្រូវ និងមាននិរន្តភាព។
ក្នុងនោះផងដែរក៏មានការចូលរួមធ្វើបទបង្ហាញ ពីអ្នកតំណាងក្រុមហ៊ុន Angkor Resources Corp ដោយបានចែលរំលែកពីការអនុវត្តល្អរបស់ក្រុមហ៊ុន ស្តីពីការទទួលខុសត្រូវរបស់សាជីវកម្មចំពោះសង្គម និងរួមមានក្រុមហ៊ុន មេស្កូហ្គោល ក្រុមហ៊ុនហ័ងអាញ់អណ្តូងមាស ព្រមទាំងមានការចូលរួមពីអង្គការមិនមែនរដ្ឋាភិបាល មន្ទីរនិងអង្គភាពពាក់ព័ន្ឋ អាជ្ញាធរមូលដ្ឋាន ជនបង្គោលរបស់គម្រោងSABRE។
លទ្ធផលសម្រេចបានគឺ ពង្រឹងកិច្ចសហការល្អ តាមរយៈកិច្ចសន្ទនាក្នុងន័យស្ថានារបស់ភាគីពាក់ព័ន្ធទៅលើលទ្ធផលសម្រេចបាន ដោះស្រាយបញ្ហាប្រឈមរបស់សហគមន៍ និងបង្ហាញពីសំណូមពរ ដើម្បីធ្វើការរួមគ្នាក្នុងការរៀបចំផែនការដោះស្រាយបន្ត ដើម្បីលើកកម្ពស់ការវិនិយោគដោយការទទួលខុសត្រូវពិតប្រាកដ។

