កិច្ចប្រជុំពិគ្រោះយោបល់ពហុភាគីស្តីពីការទទួលខុសត្រូវរបស់សាជីវកម្មចំពោះសង្គម

ទំព័រដើម  »  Advocacy  »   កិច្ចប្រជុំពិគ្រោះយោបល់ពហុភាគីស្តីពីការទទួលខុសត្រូវរបស់សាជីវកម្មចំពោះសង្គម
[២៣/ធ្នូ/២០២៤]
ក្រុមការងារអង្គការឌីភីអេ និង ប្រធានបណ្តាញអង្កការប្រចាំខេត្តរតនគិរីបានសហការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ពហុភាគីស្តីពីការទទួលខុសត្រូវរបស់សាជីវកម្មចំពោះសង្គមនា ថ្ងៃចន្ទ៨រោច ខែមិគសិរ ឆ្នាំរោង័ ពុទ្ឋសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៤ នៅសាលប្រជុំសាលាខេត្តរតនគិរី ដែលមានអ្នកចូលរួមចំនួន៤៥នាក់ស្រ្តី១៩នាក់ ក្រោមអធិបតេយ្យភាព ឯកឧត្តម វ៉ាន់ សោភា អភិបាលរងនៃគណះអភិបាលខេត្តរតនគិរី ជាគណៈធិបតី និងមានការចូលរួមធ្វើបទបង្ហាញ ពីអ្នកតំណាងក្រុមហ៊ុន Angkor Resources Corp ដោយបានធ្វើបទបង្ហាញចែលរំលែកពីការអនុវត្តល្អរបស់ក្រុមហ៊ុន ស្តីពីការទទួលខុសត្រូវរបស់សាជីវកម្មចំពោះសង្គម និងរួមមានក្រុមហ៊ុនកសិ-ឧស្សាហកម្ម និងមានការចូលរួមពីអង្គការមិនមែនរដ្ឋាភិបាល មន្ទីរនិងអង្គភាពពាក់ព័ន្ឋ អាជ្ញាធរមូលដ្ឋាន ជនបង្គោលរបស់គម្រោងSABRE។ លទ្ធិផលសំរេចបានគឺ ពង្រឹងកិច្ចសហការល្អ តាមរយៈកិច្ចសន្ទនាក្នុងន័យស្ថានារបស់ភាគីពាក់ព័ន្ធទៅលើលទ្ធផលសំរេចបាន ដោះស្រាយបញ្ហាប្រឈមរបស់សហគមន៍ និងសំណូមពរ ដើម្បីធ្វើការរួមគ្នាក្នុងការរៀបចំផែនការ ដោះស្រាយបន្ត ដើម្បីលើកកម្ពស់ការវិនិយោគដោយការទទួលខុសត្រូវពិតប្រាកដ។
ចែករំលែក: