ក្រុមការងារគម្រោង SEBRE របស់អង្គការឌីភីអេ បានសម្របសម្រួលសហគមន៍តំបន់ការពារធម្មជាតិ ចំនួន១១នាក់ (ស្រី ៤នាក់ ប្រុស ៧ នាក់)មកពីខេត្តស្ទឹងត្រែង ចំនួន២សហគមន៍(សហគមន៍តំបន់ការពារធម្មជាតិគីរីសុខសាន និងសហគមន៍តំបន់ការពារធម្មជាតិអន្លង់ជ្រៃ និងខេត្តក្រចេះ ចំនួន២សហគមន៍(សហគមន៍តំបន់ការពារធម្មជាតិកំពង់ដំរី និងសហគមន៍ការពារធម្មជាតិឥន្ទជ័យ) ដើម្បីចូលរួមប្រជុំជជែកពីបញ្ហាប្រឈមដែលសហគមន៍នីមួយៗជួបប្រទះ និងជ្រើរើសបញ្ហាដែលជាអាទិភាពក្នុងការយកទៅចូលរួមក្នុងកិច្ចប្រជុំបណ្តាញសហគមន៍ អភិរក្សធនធានធម្មជាតិថ្នាក់តំបន់ខាងកើតទន្លេមេគង្គ ក្រោមប្រធានបទ “ រួមគ្នាអភិរក្សធនធានធម្មជាតិ ដើម្បីលើកកម្ពស់ ជីវភាពប្រកបដោយនិរន្តរភាព”