សិក្ខាសាលាស្តីពី “ការចែករំលែកសមិទ្ធផលសំខាន់ៗ និងការឆ្លុះបញ្ចាំងមេរៀនដែលបានរៀន ពីការអនុវត្តរបស់គម្រោងពង្រឹងការអនុវត្តសាជីវកម្មប្រកបដោយសារទទួលខុសត្រូវ

ទំព័រដើម  »  Advocacy  »   សិក្ខាសាលាស្តីពី “ការចែករំលែកសមិទ្ធផលសំខាន់ៗ និងការឆ្លុះបញ្ចាំងមេរៀនដែលបានរៀន ពីការអនុវត្តរបស់គម្រោងពង្រឹងការអនុវត្តសាជីវកម្មប្រកបដោយសារទទួលខុសត្រូវ
នៅថ្ងៃទី ១៦ និង ១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ អង្គការឌីភីអេ សហការជាមួយអង្គការខដ ក្រោមគម្រោង ពង្រឹងការអនុវត្តធុរកិច្ចប្រកបដោយគណនេយ្យភាព តាមរយៈការគោរព និងការចូលរួម(SABRE) បានរៀបចំសិក្ខាសាលាស្តីពី “ការចែករំលែកសមិទ្ធផលសំខាន់ៗ និងការឆ្លុះបញ្ចាំងមេរៀនដែលបានរៀន ពីការអនុវត្តរបស់គម្រោងពង្រឹងការអនុវត្តសាជីវកម្មប្រកបដោយសារទទួលខុសត្រូវ”
គោលបំណងនៃសិក្ខាសាលា ដើម្បីចែករំលែកសមិទ្ធផលសំខាន់ៗ បទពិសោធន៍ជាក់ស្តែង មេរៀនដែលទទួលបាន និងបញ្ហាប្រឈមក្នុងការអនុវត្តគម្រោង ជាពិសេសការបញ្ចូលវិធីសាស្ត្រកសាងសន្តិភាពទៅក្នុងការអនុវត្តគម្រោង ។ ដែលមានអ្នកចូលរួមសរុបចំនួន ៥៧ រូប ក្នុងនោះមានស្ត្រី ២២ រូប ដែលមកពីតំណាងក្រសួងបរិស្ថាន តំណាងសហភាពអឺរ៉ុប តំណាងម្ចាស់ជំនួយ តំណាងមន្ទីរបរិស្ថាន អង្កការដៃគូអភិវឌ្ឍន៍ អាជ្ញាធរមូលដ្ឋាន និងតំណាងសហគមន៍ជនជាតិដើមភាគតិចមកពីខេត្ត រតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង និងព្រះវិហារ។
📌 សកម្មភាពសំខាន់ៗនៃអង្គសិក្ខាសាលា រួមមាន៖
– ការចែករំលែកអំពី សមិទ្ធផល បញ្ហាប្រឈម និងអនុសាសន៍របស់គម្រោង SABRE។
– ការចែករំលែកបទពិសោធន៍ស្តីពីរបៀបនៃការកសាងសន្តិភាពអាចពង្រឹងការសន្ទនានិងគណនេយ្យភាព ក្នុងវិស័យឧស្សាហកម្មនិស្សារណកម្ម និងការគ្រប់គ្រងធនធានធម្មជាតិ។
– ចែករំលែកលើគំរូនៃការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវ (Responsible Business Practices – RBP) ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងពិចារណាលើឱកាសសម្រាប់ការអនុវត្តបន្ត។
  
ចែករំលែក: