កាលពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៦ គម្រោង ស៊ែបឺរ (SABRE) នៃអង្គការអភិវឌ្ឍន៍ និងភាពជាដៃគូរក្នុងសកម្មភាព(ឌី ភី អេ) បានរៀបចំ វគ្គបណ្តុះបណ្តាលអភិវឌ្ឍជំនាញស្តីពីស្តង់ដារបរិស្ថាន សង្គម និងអភិបាលកិច្ច អប្បបរមា សម្រាប់វិស័យរ៉ែនៅកម្ពុជា ដល់សហគមន៍ និងអាជ្ញាធរមូលដ្ឋាននាខេត្តក្រចេះ ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង ដែលមានអ្នកចូលរួមសរុបចំនួន 41 នាក់ ស្រ្តី 12 នាក់ រួមមានអាជ្ញាធរមូលដ្ឋាន និងសមាជិកសហគមន៍។
• ណែនាំអំពីស្តង់ដារបរិស្ថាន សង្គម និងអភិបាលកិច្ចអប្បបរមាសម្រាប់វិស័យរ៉ែ ដល់អាជ្ញាធរមូលដ្ឋាន និងសហគមន៍។
• ផ្តល់ឱកាសស្វែងយល់ពីមូលដ្ឋាន និងពិភាក្សាអំពីរបៀបដែលអាជ្ញាធរមូលដ្ឋាន និងសហគមន៍អាចត្រូវបានអនុវត្ត។
• ពង្រឹងចំណេះដឹង និងជំនាញរបស់អ្នកទទួលខុសត្រូវ ដើម្បីធានានូវការប្រកាន់ខ្ជាប់នូវស្តង់ដារអនុវត្តល្អពីក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់។

