កាលពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៦ គម្រោងស៊ែបឺរ (SABRE) នៃអង្គការអភិវឌ្ឍន៍ និងភាពជាដៃគូរក្នុងសកម្មភាព(ឌី ភី អេ) បានរៀបចំ វគ្គបណ្តុះបណ្តាលអភិវឌ្ឍជំនាញស្តីពីស្តង់ដារបរិស្ថាន សង្គម និងអភិបាលកិច្ច អប្បបរមា សម្រាប់វិស័យរ៉ែនៅកម្ពុជា ដល់សហគមន៍ និងអាជ្ញាធរមូលដ្ឋានក្នុងខេត្តមណ្ឌលគិរី ដែលមានអ្នកចូលរួមសរុបចំនួន ១៩ នាក់ ស្រ្តី ០៥ នាក់ រួមមានអាជ្ញាធរមូលដ្ឋាន និងសមាជិកសហគមន៍។
• ណែនាំអំពីស្តង់ដារបរិស្ថាន សង្គម និងអភិបាលកិច្ចអប្បបរមាសម្រាប់វិស័យរ៉ែ ដល់អាជ្ញាធរមូលដ្ឋាន និងសហគមន៍។
• ផ្តល់ឱកាសស្វែងយល់ពីមូលដ្ឋាន និងពិភាក្សាអំពីរបៀបដែលអាជ្ញាធរមូលដ្ឋាន និងសហគមន៍អាចត្រូវបានអនុវត្ត។
• ពង្រឹងចំណេះដឹង និងជំនាញរបស់អ្នកទទួលខុសត្រូវ ដើម្បីធានានូវការប្រកាន់ខ្ជាប់នូវស្តង់ដារអនុវត្តល្អពីក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់។

