កិច្ចប្រជុំបណ្តាញលើកទី៤៩ ស្ដីពីផលប៉ះពាល់សង្គម និងបរិស្ថានដោយឧស្សាហកម្មនិស្សារណកម្ម (EISEI49th)

ទំព័រដើម  »  Advocacy  »   កិច្ចប្រជុំបណ្តាញលើកទី៤៩ ស្ដីពីផលប៉ះពាល់សង្គម និងបរិស្ថានដោយឧស្សាហកម្មនិស្សារណកម្ម (EISEI49th)
នៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៦ លេខាធិការដ្ឋានបណ្តាញ EISEI នៃអង្គការ ឌីភីអេ និងសមាជិកគណៈកម្មធិការអចិន្រ្តៃយ៍បណ្ដាញ ក្រោមការសម្របសម្រួលដោយ លោក ម៉ម សម្បត្តិ ជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍និងជានាយកប្រត្តិបត្តិនៃអង្គការ ឌីភីអេ បានរៀបចំកិច្ចប្រជុំបណ្តាញលើកទី៤៩ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកជំទាវ អឿន បញ្ចនាថ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ជាគណៈអធិបតីក្នុងការបើកកម្មវិធី និងជាវាគ្មិនកិត្តិយសដ៏ខ្ពង់ខ្ពស់ដែលបានចែករំលែកទាក់ទងនឹងប្រធានបទស្ដីពី ការទូទាត់សម្រាប់សេវាកម្មអេកូឡូស៊ីនៃក្រមបរិស្ថាន និងធនធានធម្មជាតិ។ ព្រមទាំងមានការអញ្ជើញចូលរួមពី សមាជិក សមាជិកា
បណ្តាញ តំណាងអង្គការសង្គមស៊ីវិល និងសហគមន៍មូលដ្ឋាន សរុបប្រមាណ ៣២ នាក់(ស្ត្រី ១៥ នាក់)។ គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីបង្កើនការយល់ដឹងដល់សមាជិកសមាជិការបស់បណ្តាញអោយយល់ដឹងអំពីក្របខណ្ឌគោលនយោបាយ ច្បាប់ និងគោលការណ៍ណែនាំនានាដែលពាក់ព័ន្ធនៅក្នុងវិស័យរ៉ែ។
📌 លទ្ធផលសម្រេចបាន រួមមាន៖
• អ្នកចូលរួមបានយល់កាន់តែច្បាស់អំពីការទូទាត់សម្រាប់សេវាកម្មអេកូឡូស៊ីនៃក្រមបរិស្ថាន និងធនធានធម្មជាតិ។
• អ្នកចូលរួមបានយល់ដឹងពីស្តង់ដាបរិស្ថាន សង្គម និងអភិបាលកិច្ច និងចូលរួម
ជំរុញឱ្យដាក់បញ្ចូលស្តង់ដានេះ ទៅជាលិខិតបទដ្ឋានគតិយុត្តរបស់ជាតិ។
• អ្នកចូលរួមសកម្ម ក្នុងការជំរុញឱ្យមានការដោះស្រាយបញ្ហាផលប៉ះពាល់ពីការប្រតិបត្តិរបស់ក្រុមហ៊ុនរ៉ែនៅកម្ពុជា។
ចែករំលែក: