ចាប់ពីថ្ងៃទី១៦ ដល់ថ្ងែទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមកិច្ចគាំទ្ររបស់អង្គការខ័ដ ក្រុមការងារគម្រោងអ៊ីមផោវ័រ(EMPOWER)នៃអង្គការឌីភីអេបានចុះចែកមូលនិធិដើម្បីបន្សាំទៅនិងភាពខ្វះខាតជាលើកទី២ និងសៀវភៅរូភាពស្តីពីស្ត្រីក្នុងកិច្ចការពារបរិស្ថានដល់ក្រុមសហគមន៍គ្រប់គ្រងបរិស្ថាន(CMEGs) មកពី ២៥សហគមន៍ ដែលជាបុរសនិងស្រ្តីអ្នកការពារបរិស្ថានសរុបចំនូន ១២០ រួមមានស្ត្រី ៩៧នាក់ បុរស ២៣នាក់ ក្នុងខេត្ត ក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង។
គោលបំណងនៃចែកមូលនិធិបន្សាំទៅនិងភាពខ្វះខាតគឺដើម្បីឆ្លើយតបនឹងសម្ពាធផ្នែកហិរញ្ញវត្ថុ និងធនធានរយៈពេលខ្លីដល់ស្ត្រីនិងបុរសអ្នកការពារបរិស្ថានសំរាប់ការប្រើប្រាស់ក្នុងការចុះល្បាត និងការប្រជុំផ្សព្វផ្សាយក្នុងសហគមន៍របស់ពួកគាត់។