ទស្សនកិច្ចរបស់ស្ថានទូតអង់គ្លេស ជាមួយគម្រោង SABRE

ទំព័រដើម  »  Advocacy  »   ទស្សនកិច្ចរបស់ស្ថានទូតអង់គ្លេស ជាមួយគម្រោង SABRE
កាលពីថ្ងៃពុធ ទី០៤ ខែកុម្ភៈ ២០២៦ អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូរក្នុងសកម្មភាព(ឌី ភី អេ) ជាមួយអង្គការ Cord មានកិត្តិយសយ៉ាងក្រៃលែងក្នុងការទទួលស្វាគមន៍ រួមដំណើរទស្សនកិច្ចរបស់ លោក Chris Williamson តំណាងអោយអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា និងក្រុមការងារ ដើម្បីមកស្វែងយល់ដោយផ្ទាល់ពីវឌ្ឍនភាព ការសហការ និងការរៀនសូត្រពីគ្នាទៅវិញទៅមករវាងសមាជិកសហគមន៍ អាជ្ញាធរ និងក្រុមហ៊ុន ក្នុងគម្រោង SABRE នៅភូមិតាងសេ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។
👫ក្នុងដំណើរទស្សនកិច្ចនេះមានអ្នកចូលរួមសរុបចំនួន ១៣នាក់ ស្រ្តី៥នាក់ រួមមានសមាជិកសហគមន៍ អាជ្ញាធរ និងអង្គការសង្គមស៊ីវិល។
📌 គោលបំណងនៃទស្សនកិច្ច៖
✅ដើម្បីស្វែងយល់ពីការចូលរួមរវាងសហគមន៍នៃគម្រោង SABRE ជាមួយវិស័យឯកជន
✅ដើម្បីរៀនសូត្រពីគ្នាទៅវិញទៅមករវាងសហគមន៍ ជាមួយនឹងស្ថានទូត
✅និងចែលរំលែកពីឱកាសល្អនៃកិច្ចសហការដែលកំពុងបន្តផ្ដល់ឥទ្ធិពលវិជ្ជមានក្រោមគម្រោងនេះ
ចែករំលែក: