ដំណើរទស្សនកិច្ចរួមគ្នាទៅកាន់ក្រុមហ៊ុនរុករករ៉ែ Angkor Gold លើការអនុវត្តការគោលការណ៍

ទំព័រដើម  »  Advocacy  »   ដំណើរទស្សនកិច្ចរួមគ្នាទៅកាន់ក្រុមហ៊ុនរុករករ៉ែ Angkor Gold លើការអនុវត្តការគោលការណ៍
🌿 កាលពីថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២៦ អង្គការ ឌីភីអេ បានរៀបចំដំណើរទស្សនកិច្ចរួមគ្នាទៅកាន់ក្រុមហ៊ុនរុករករ៉ែ Angkor Gold លើការអនុវត្តការគោលការណ៍ ការយល់ព្រមដោយសេរី ជាមុន និងមានព័ត៌មានគ្រប់គ្រាន់ (FPIC) ទំនួលខុសត្រូវចំពោះសង្គមរបស់សាជីវកម្ម (CSR) និងស្តង់ដារបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) របស់ក្រុមហ៊ុន Angkor Gold នៅខេត្តរតនគិរី ។ ដែលអ្នកចូលរួមសរុប ២៣នាក់ រួមមានស្រ្តី ៧នាក់ មានសមាសភាពអ្នកចូលរួមតំណាងមកពី សាលារដ្ឋបាលខេត្តរតនគិរី មន្ទីរពាក់ព័ន្ធ អង្គការដៃគូ ក្រុមហ៊ុន អាជ្ញាធរនិងសហគមន៍មូលដ្ឋាន។
🎯 ដំណើរទស្សនកិច្ចនេះមានគោលបំណង៖
– សិក្សាអំពីការអនុវត្តគោលការណ៍ CSR, FPIC និង ESG របស់ក្រុមហ៊ុន Angkor Gold
– សង្កេត និងវាយតម្លៃលើរបៀបដែលក្រុមហ៊ុនអនុវត្តគោលការណ៍ CSR, FPIC និង ESG ជាក់ស្តែង
– រៀនសូត្រ និងចែករំលែកបទពិសោធន៍លើគំនិតផ្តួចផ្តើមគម្រោងសហគមន៍លើបរិស្ថាន និងសង្គមដែលគាំទ្រដោយ Angkor Gold នៅក្នុងសហគមន៍
📌 ជាលទ្ធផលនៃដំណើរទស្សនកិច្ចបានប្រព្រឹត្តដោយជោគជ័យ៖
– អ្នកចូលរួមបានរៀនសូត្រ និងស្វែងបន្ថែមលើការអនុវត្តគោលការណ៍ FPIC , CSR និង ស្តង់ដារ ESG របស់ក្រុមហ៊ុន
– អ្នកចូលរួមបានសង្កេតមើលដោយប្រើតារាងត្រួតពិនិត្យលើការអនុវត្តគោលការណ៍ FPIC, CSR និងស្តង់ដារESG ជាក់ស្តែងរបស់ក្រុមហ៊ុនAngkor Gold
– អ្នកចូលរួមបានរៀន និងស្វែងបន្ថែមពីបទពិសោធន៍របស់សហគមន៍ដែលគាំទ្រដោយក្រុមហ៊ុន Angkor Gold
អង្គការ ឌីភីអេ សូមអរគុណសម្រាប់ការគាំទ្រថវិកាពីសហភាពអឺរ៉ុប និងក្រុមហ៊ុន Angkor Gold សម្រាប់ការចូលរួមយ៉ាងពេញលេញ។
ចែករំលែក: