បណ្ដាញកសិអេកូឡូស៊ី ALiSEA នៅកម្ពុជា ដែលមាន អង្គការ DPA ជាលេខាធិការដ្ឋាន បានសម្របសម្រួល និងដឹកនាំ សមាជិក ១០ ស្ថាប័នជាសមាជិក និងកសិករចូលរួមក្នុងកម្មវិធី “វេទិការកសិករថ្នាក់ជាតិលើកទី ១៣” នៅខេត្តសៀមរាប កាលពីថ្ងៃទី ២៥និង២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ព្រឹត្តិការណ៍នេះ ធ្វើឡើងក្រោមប្រធានបទ “កសិកម្មប្រកបដោយចីរភាពសម្រាប់ទាំងអស់គ្នា” ដោយរួមមានការចែករំលែកពីគោលការណ៍ និងការធ្វើកសិកកម្មតាមបែបកសិអេកូឡូស៊ី ពីបណ្ដាញ ALiSEA ផងដែរ។ កម្មវិធីនេះ សហការរៀបចំដោយ The NGO Forum on Cambodia និងស្ថាប័នជាដៃគូសហការចំនួន ៤០ ស្ថាប័នរួមទាំងបណ្ដាញ ALiSEA។

កញ្ញា សុខ ច័ន្ទរស្មី លេខាធិការថ្នាក់ជាតិនៃបណ្ដាញ ALiSEA នៃអង្គការឌីភីអេ បានចែករំលែកបទពិសោធន៍លើការពង្រឹងភាពជាដៃគូក្នុងការផ្សព្វផ្សាយកសិអេកូឡូស៊ីជាមួយសមាជិករបស់បណ្ដាញ ALiSEA មកពី បី ស្ថាប័នទៀត នៅក្នុងវគ្គកសិអេកូឡូស៊ី។

លោក គង់ មឿន ប្រធានសហភាពសហគមន៍ត្រាំកក់ ចែករំលែកបទពិសោធន៍លើការផលិតជីធម្មជាតិតាមបែបកសិអេកូឡូស៊ី ដែលឆ្លើយតបនឹងកាអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព។

ក្នុងនោះ បណ្ដាញ ALiSEA បានសម្របសម្រួលសមាជិកតាំងបង្ហាញស្នាដៃ និងផលិតផលកសិកម្ម នៅក្នុងពិព័រណ៍ទីផ្សារនៃកម្មវិធីផងដែរ។

គាំទ្រដោយគម្រោង PArTNER នៃអង្គការUni4Coop , គម្រោង ASSET នៃអង្គការហ្គ្រេត
