កម្មវិធីទស្សនកិច្ចសិក្សាសម្រាប់អ្នកសារព័ត៌មានក្នុងស្រុកលើការអនុវត្តកសិកម្មអេកូឡូស៊ី

ទំព័រដើម  »  ALiSEA  »   កម្មវិធីទស្សនកិច្ចសិក្សាសម្រាប់អ្នកសារព័ត៌មានក្នុងស្រុកលើការអនុវត្តកសិកម្មអេកូឡូស៊ី

នៅថ្ងៃទី ៦ កក្កដា ឆ្នាំ ២០២៤ បណ្ដាញ​កសិអេកូឡូស៊ី កម្ពុជា (ALiSEA) ដែលមាន DPA ជាលេខាធិការដ្ឋាននិងសមាគមន៍និរន្តរភាពដីដើម្បីជីវិត (SSLA) បានរៀបចំកម្មវិធីទស្សនកិច្ចសិក្សាសម្រាប់អ្នកសារព័ត៌មានក្នុង​ស្រុកលើការអនុវត្តកសិកម្មអេកូឡូស៊ីនៅខេត្តបាត់ដំបង។ សមាសភាពចូលរួម​ ៣២ ​នាក់​(ស្រ្ដី ៩នាក់) ដោយរួមមាន អ្នកសារព័ត៌មាន ២១​នាក់ មកពី ១៨ ស្ថាប័ន កសិករ បុគ្គលិកអង្គការហ្គ្រេត អង្គការ DPA និងអង្គការ SSLA។

គោលបំណងនៃកម្មវិធី គឺជំរុញការផ្សព្វផ្សាយពីគោលការណ៍ និងការអនុវត្តកសិអេកូឡូស៊ីដល់គ្រប់ភាគីពាក់ព័ន្ធ បង្ហាញពីករណីជោគជ័យនៃការអនុវត្តជាក់់ស្ដែងនៅខេត្តបាត់ដំបង ជាពិសេសផ្សាភ្ជាប់ទំនាក់ទំនង រវាងអ្នកសារ ព័ត៌មាន កសិករ និងអ្នកអនុវត្តនៅមូលដ្ឋាន ដើម្បីទទួលបានប្រភពព័ត៌មានផ្ទាល់អំពីការអនុវត្តកសិអេកូឡូស៊ី។

ចែករំលែក: