ទស្សនកិច្ចសិក្សាសម្រាប់អ្នកសារព័ត៌មានក្នុងស្រុកលើការអនុវត្តកសិកម្មអេកូឡូស៊ីនៅខេត្តបាត់ដំបង

ទំព័រដើម  »  ALiSEA  »   ទស្សនកិច្ចសិក្សាសម្រាប់អ្នកសារព័ត៌មានក្នុងស្រុកលើការអនុវត្តកសិកម្មអេកូឡូស៊ីនៅខេត្តបាត់ដំបង

នៅថ្ងៃទី ៦ កក្កដា ឆ្នាំ ២០២៤ បណ្ដាញ​កសិអេកូឡូស៊ី កម្ពុជា (ALiSEA) ដែលមាន DPA ជាលេខាធិការដ្ឋាននិងសមាគមន៍និរន្តរភាពដីដើម្បីជីវិត (SSLA) បានរៀបចំកម្មវិធីទស្សនកិច្ចសិក្សាសម្រាប់អ្នកសារព័ត៌មានក្នុង​ស្រុកលើការអនុវត្តកសិកម្មអេកូឡូស៊ីនៅខេត្តបាត់ដំបង។ សមាសភាពចូលរួម​ ៣២ ​នាក់​(ស្រ្ដី ៩នាក់) ដោយរួមមាន អ្នកសារព័ត៌មាន ២១​នាក់ មកពី ១៨ ស្ថាប័ន កសិករ បុគ្គលិកអង្គការហ្គ្រេត អង្គការ DPA និងអង្គការ SSLA។

គោលបំណងនៃកម្មវិធី គឺជំរុញការផ្សព្វផ្សាយពីគោលការណ៍ និងការអនុវត្តកសិអេកូឡូស៊ីដល់គ្រប់ភាគីពាក់ព័ន្ធ បង្ហាញពីករណីជោគជ័យនៃការអនុវត្តជាក់់ស្ដែងនៅខេត្តបាត់ដំបង ជាពិសេសផ្សាភ្ជាប់ទំនាក់ទំនង រវាងអ្នកសារ ព័ត៌មាន កសិករ និងអ្នកអនុវត្តនៅមូលដ្ឋាន ដើម្បីទទួលបានប្រភពព័ត៌មានផ្ទាល់អំពីការអនុវត្តកសិអេកូឡូស៊ី។

នៅពេលព្រឹក កម្មវិធីមានការធ្វើបទបង្ហាញ ដើម្បីឱ្យអ្នកចូលរួម ស្វែងយល់បន្ថែមពីគោលការណ៍កសិអេកូឡូស៊ី និងកម្រិតនៃការអនុវត្តក្នុងប្រទេសកម្ពុជា។ ស្របពេលនោះ លោក រឿម រចនា ក្រុមការងារបច្ចេកទេសនៃ សមាគម SSLA ផ្ដល់បទបង្ហាញពីគោលការណ៍កសិអេកូឡូស៊ីទៅកាន់អ្នកសារព័ត៌មាន។

បន្ទាប់មក អ្នកចូលរួមទាំងអស់ បានធ្វើដំណើរទៅកាន់ចម្ការរបស់លោក ស៊ិន ស៊ីនឿត ដើម្បីស្វែងយល់ពីការអនុវត្តដោយផ្ទាល់នៅចម្ការ និងបទពិសោធន៍របស់លោក។

ឆ្លៀតឱកាសនោះ លោក Guilluame Jumel នាយកប្រតិបត្តិនៃសមាគម SSLA បានផ្ដល់កិច្ចសម្ភាសទាក់ទងនឹងការគាំទ្រពីខាងសមាគម SSLA ទៅកាន់កសិករក្នុងការអនុវត្តកសិអេកូឡូស៊ី។

បន្ទាប់មក អ្នកចូលរួមទាំងអស់ ធ្វើដំណើរទៅកាន់ចម្ការរបស់ លោក នឹម ឈៀង អនុវត្តកសិអេកូឡូស៊ី តាមបែបចម្រុះភាព ដោយមានដំណាំច្រើនប្រភេទសម្រាប់បរិភោគ និងលក់។

គាំទ្រ​ដោយគម្រោង ASSET នៃអង្គការហ្គ្រេត

ចែករំលែក: