ទស្សនកិច្ចសិក្សាកសិអេកូឡូស៊ី សម្រាប់និស្សិតផ្នែកកសិកម្ម

ទំព័រដើម  »  ALiSEA  »   ទស្សនកិច្ចសិក្សាកសិអេកូឡូស៊ី សម្រាប់និស្សិតផ្នែកកសិកម្ម

នៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៤ បណ្ដាញ ALiSEA  ដែលមានអង្គការឌីភីអេ ជាលេខាធិការដ្ឋានថ្នាក់ជាតិ បានរៀបចំកម្មវិធី “ទស្សនកិច្ចសិក្សាកសិអេកូឡូស៊ី សម្រាប់និស្សិតផ្នែកកសិកម្ម” នៅខេត្តបាត់ដំបង។

ក្នុងនោះមានការចូលរួមពីនិស្សិតផ្នែកកសិកម្ម ចំនួន ៤០ នាក់ ដោយរួមមាននិស្សិតថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត មកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) និងសាកលវិទ្យាល័យជាតិបាត់ដំបង (NUBB)។

នៅពេលព្រឹក កម្មវិធីមានការធ្វើបទបង្ហាញ និងណែនាំពី​ទ្រឹស្ដីកសិអេកូឡូស៊ី។ បន្ថែមទៀតនោះ ក្រុមប្រឹក្សាភិបាល ALiSEA បានចែករំលែកពីវិធីសាស្រ្ដនៃការសរសេរករណីសិក្សាតាមទម្រង់របស់ ALiSEA ដើម្បីឱ្យសិស្សានុសិស្សអាចសរសេរករណីសិក្សាបានក្រោយពីដំណើរទស្សនកិច្ចនេះ និងជួយដល់ការរៀនសូត្ររបស់ពួកគេផងដែរ។

ក្រោមការសម្របសម្រួលរបស់សមាគម SSLA, យើងបានទស្សនកិច្ចនៅចម្ការចំនួន ៣ កន្លែង ដែលមានការអនុវត្តផ្សេងៗគ្នា។ ដោយចម្ការទី ១  ក្រុមនិស្សិតទស្សនាការធ្វើជីធម្មជាតិ ដែលអនុវត្តផ្ទាល់ដោយកសិករ។

ចម្ការទី ២ ក្រុមនិស្សិត​ ស្វែងយល់ពីការអនុវត្តកសិកម្មចម្រុះ ដែលមានការដាំដំណាំក្នុងផ្ទះសំណាញ់ ការចិញ្ចឹមសត្វ និងលក់ដូរផលិតផលនៅលើទីផ្សារ។

ចម្ការទី ៣ ក្រុមនិស្សិតស្វែងយល់ពីការគ្រប់គ្រងរៀបចំចម្ការ និងការរក្សាពូជតាមបែបបុរាណ។

គាំទ្រ​ដោយគម្រោង PArTNER នៃអង្គការUni4Coop , គម្រោង ASSET នៃអង្គការហ្គ្រេត

ចែករំលែក: