បណ្ដាញកសិអេកូឡូស៊ី (បណ្ដាញ ALiSEA) បានរៀបចំ “សន្និបាតថ្នាក់ជាតិ នៃបណ្ដាញកសិអេកូឡូស៊ី (ALiSEA) នៅកម្ពុជា” ជា អង្គការឌីភីអេ (DPA) ជាលេខាធិការដ្ឋាន កាលពីថ្ងៃ សុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅរាជធានីភ្នំពេញ។ នេះជាកម្មវិធីដ៏សំខាន់ប្រចាំឆ្នាំរបស់បណ្ដាញ ALiSEA ដើម្បីបង្ហាញពីវឌ្ឍនភាពនៃការអនុវត្តសកម្មភាពរបស់បណ្ដាញក្នុងឆ្នាំ ២០២៣ និង២០២៤។
អ្វីដែលសំខាន់មួយទៀតនោះ កម្មវិធីនេះ ក៏ជាឱកាសនៃការគៀងគរសមាជិកនៅប្រទេសកម្ពុជាឱ្យជួបជុំ និងពិភាក្សាលើផែនការសកម្មភាពរបស់បណ្ដាញក្នុងឆ្នាំ ២០២៥ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យក្នុងឆ្នាំ២០៤០នៃវិវឌ្ឍនាការកសិអេកូឡូស៊ីនៅកម្ពុជា។ កម្មវិធីនេះ មានអ្នកចូលរួមមកពីស្ថាប័នជាសមាជិករហូតដល់ ៦៤នាក់ (ស្រី ១៩ នាក់) ។

ក្នុងកម្មវិធីសំខាន់នេះ លោក គួយ សុផល មន្ត្រីសម្របសម្រួលកម្មវិធីភាពជាដៃគូនៃ តាំងនាមឱ្យអង្គការឌីភីអេ ជាលេខាធិការដ្ឋានថ្នាក់ជាតិនៃបណ្ដាញ ALiSEA បានថ្លែងមតិសំណេះសំណាល និងបើកកម្មវិធី។

សមាជិក ពិភាក្សាតាមក្រុម ដើម្បីផ្ដល់ធាតុចូលលើផែនការសកម្មភាពរបស់បណ្ដាញ ALiSEA ឆ្នាំ ២០២៥។

កម្មវិធីនេះ ក៏បានរៀបចំពិព័រណ៍ទីផ្សារសម្រាប់សមាជិកតាំងបង្ហាញផលិតផល និងបង្កើតទំនាក់ទំនងរវាងគ្នា។

គាំទ្រដោយគម្រោង PArTNER នៃអង្គការUni4Coop , គម្រោង ASSET នៃអង្គការហ្គ្រេត
