សន្និបាតថ្នាក់ជាតិនៃបណ្ដាញកសិអេកូឡូស៊ី

ទំព័រដើម  »  ALiSEA  »   សន្និបាតថ្នាក់ជាតិនៃបណ្ដាញកសិអេកូឡូស៊ី
នៅ​ថ្ងៃទី៣០ ខែតុលា លោក ម៉ម សម្បតិ្ដ នាយកប្រតិបត្តិអង្គការ DPA និងជាសមាជិកក្រុមប្រឹក្សាភិបាលថ្នាក់ជាតិរបស់បណ្តាញ ALiSEA បានចូលរួមសន្និបាតថ្នាក់ជាតិរបស់ ALiSEA នៅក្រោមប្រធានបទ​ “សហការគ្នា ដើម្បី​វិវឌ្ឍនាការកសិអេកូឡូស៊ី’’។ 🌱🌾
ក្នុងឱកាសនោះ លោក ម៉ម សម្បតិ្ដ បានមានសុន្ទរកថាបើកសន្និបាតដោយផ្តល់សារសំខាន់ៗអំពីការប្តេជ្ញាចិត្ត ការចូលរួម និងសមិទ្ធិផលជាច្រើនរបស់បណ្តាញ ALiSEA ក្នុងការជំរុញការអនុវត្តកសិអេកូឡូស៊ីនៅកម្ពុជា។ 🍀
សន្និបាតនេះមានគោលបំណងផ្តល់ព័ត៌មានអំពីសកម្មភាព និងសមិទ្ធិផលសំខាន់ៗរបស់ ALiSEA ក្នុងឆ្នាំ២០២៥ ព្រមទាំងការពិភាក្សាលើផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៦។ ក្រៅពីនេះ សន្និបាតនេះ​បានផ្តល់ឱកាសឲ្យសមាជិករបស់ ALiSEA បានឆ្លុះបញ្ចាំងពីទស្សនៈ និងយោបល់ស្ដីពីការគ្រប់គ្រង និងការអនុវត្តរបស់ ALiSEA ដើម្បីបង្កើនការទំនាក់ទំនង ការសហការរួមគ្នារវាងសមាជិក និងបណ្តាញដៃគូទាំងអស់។
ចែករំលែក: