អង្គការ DPA ដែលលេខាធិការដ្ឋានបណ្ដាញកសិអេកូឡូស៊ីនៅកម្ពុជា (ALiSEA) បានសម្របសម្រួល និងរៀបចំសិក្ខាសាលាស្ដីពី ការផ្សព្វផ្សាយគោលការណ៍កសិកម្មតាមបែបកសិអេកូឡូស៊ីទៅកាន់សមាជិកថ្មីរបស់បណ្ដាញ ដោយមានការគាំទ្រពីអង្គការ Uni4Coop និងអង្គការ GRET ។ កម្មវិធី រៀបចំឡើងក្នុងគោលបំណង ស្វែងយល់បន្ថែមអំពីបណ្តាញ ALiSEA ទ្រឹស្តីនិងគោលការណ៍នៃការធ្វើកសិកម្មតាមបែបកសិអេកូឡូស៊ី រួមទាំងទស្សនកិច្ចការអនុវត្តជាក់ស្ដែងរបស់សមាជិកនៅក្នុងខេត្តតាកែវ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអនុវត្តគោលការណ៍កសិអេកូឡូស៊ីក្នុងតំបន់គោលដៅរបស់ពួកគេ។ កម្មវិធីនេះ ធ្វើឡើងនៅសណ្ឋាគារអាលីសវីឡា ក្នុងក្រុងដូនកែវ ខេត្តតាកែវ នៅថ្ងៃ ព្រហស្បតិ៍ ទី២៦ ខែ កញ្ញា ឆ្នាំ ២០២៤ បន្តទស្សនកិច្ចទីកាន់ស្រុកត្រាំកក់ ខេត្តតាកែវ។

កញ្ញា សុខ ច័ន្ទរស្មី លេខាធិការថ្នាក់ជាតិនៃបណ្ដាញ ALiSEA នៃអង្គការឌីភីអេ ធ្វើបទបង្ហាញពីទិដ្ឋភាពរួមនៃបណ្ដាញ ALiSEA ដើម្បីឱ្យសមាជិកនៃបណ្ដាញស្វែងយល់កាន់តែច្បាស់ពី គោលដៅ ចក្ខុវិស័យ និងសកម្មភាពរបស់បណ្ដាញ ក្នុងការផ្សព្វផ្សាយពីកសិអេកូឡូស៊ី។

លោក ម៉ី វាតា ប្រធានកម្មវិធីនៃអង្គការ Uni4Coop ធ្វើបទបង្ហាញពីគោលការណ៍ទាំង ១៣ នៃកសិអេកូឡូស៊ី ទៅកាន់សមាជិកថ្មីនៃបណ្ដាញ ALiSEA នៅកម្ពុជា។

អ្នកចូលរួមទាំងអស់ បានធ្វើដំណើរទៅកាន់សហគមន៍កសិកម្ម ឧត្តមសូរិយា ដើម្បីស្វែងយល់ពីការផលិតជីបូកាឈិ។

គាំទ្រដោយគម្រោង PArTNER នៃអង្គការUni4Coop , គម្រោង ASSET នៃអង្គការហ្គ្រេត
