សិក្ខាសាលាផ្សព្វផ្សាយចែករំលែកលទ្ធផលស្រាវជ្រាវបឋម

ទំព័រដើម  »  ALiSEA  »   សិក្ខាសាលាផ្សព្វផ្សាយចែករំលែកលទ្ធផលស្រាវជ្រាវបឋម

សិក្ខាសាលាផ្សព្វផ្សាយចែករំលែកលទ្ធផលស្រាវជ្រាវបឋម

មជ្ឈមណ្ឌលស្រាវជ្រាវសេវាកម្មប្រព័ន្ធអេកូឡូស៊ី និងការប្រើប្រាស់ដី (អេកូលែន) នៃសាលាក្រោយបរិញ្ញាបត្រ របស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម សហការជាមួយបណ្តាញកសិអេកូឡូស៊ី (ALiSEA) ក្នុងប្រទេសកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីគម្រោង ៖ “ការវាយតម្លៃពហុសណ្ឋាននៃការអនុវត្តកសិកម្មកសិអេកូឡូស៊ី នៅខេត្តបាត់ដំបង នៃប្រទេសកម្ពុជា (MuLAgE)” នៅខេត្តបាត់ដំបង កាលពីថ្ងៃទី១៨ ខែមករា ២០២៤ ។ គម្រោងនេះទទួលបានការគាំទ្រពី កម្មវិធីផ្ដល់ជំនួយថវិកាខ្នាតតូចរបស់បណ្ដាញ ALiSEA តាមរយៈ គម្រោងវិវឌ្ឍនាការកសិអេកូឡូស៊ី និងប្រព័ន្ធស្បៀងអាហារសុវត្ថិភាព (ASSET)។ សិក្ខាសាលានេះមានគោលបំណងចែករំលែកលទ្ធផលបឋម និងផ្ទៀងផ្ទាត់ទិន្នន័យស្រាវជ្រាវដែលបានសិក្សាកន្លងមក ដែលមានការអញ្ជើញចូលរួមមកពី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដៃគូគម្រោង អង្គការពាក់ព័ន្ធ សហភាពសហគមន៍កសិកម្ម សហគមន៍កសិកម្ម និងកសិករ សរុបប្រហែល ៣០នាក់។

ចែករំលែក: