ទស្សនកិច្ចត្រួតពិនិត្យការអនុវត្តគម្រោង នៃកញ្ចប់មូលនិធិខ្នាតតូចនៃ DPA-ALiSEA

ទំព័រដើម  »  ALiSEA  »   ទស្សនកិច្ចត្រួតពិនិត្យការអនុវត្តគម្រោង នៃកញ្ចប់មូលនិធិខ្នាតតូចនៃ DPA-ALiSEA
ទស្សនកិច្ចត្រួតពិនិត្យការអនុវត្តគម្រោង នៃកញ្ចប់មូលនិធិខ្នាតតូចនៃ DPA-ALiSEA
ថ្ងៃព្រហស្បត្តិ៍ ទី ២០ ខែ កុម្ភៈ គណកម្មាធិការសម្រេចគម្រោងនៃអង្គការឌីភីអេ បានជួបប្រជុំជាមួយសមាគមនិរន្តរភាពដីដើម្បីជីវិត នៅក្នុងខេត្តបាត់ដំបង ដើម្បីពិនិត្យលើលទ្ធភាពនៃសកម្មភាព ពិភាក្សា និងស្វែងយល់ពីកត្តាប្រឈមការអនុវត្តគម្រោងយុវកសិអេកូឡូស៊ី។ ផ្នែកមួយនៃគម្រោងនេះ ទទួលបានកញ្ចប់មូលនិធិខ្នាតតូចពីអង្គការឌីភីអេតាមរយៈ បណ្តាញកសិអេកូឡូស៊ីកម្ពុជា – Agroecology Learning Alliance in Cambodia
ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីអង្គការ Uni4Coop។ បន្ទាប់មក ក្រុមការងារបានសំណេះសំណាលជាមួយយុវជននៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ដែលបានចូលក្នុងកម្មវិធីនេះ លើបទពិសោធន៍ការដាំបន្លែដោយប្រើគោលការណ៍កសិអេកូឡូស៊ី។ 🍀🍃🥬
 
  
 
ចែករំលែក: