វគ្គបណ្ដុះបណ្ដាលស្ដីពី ការថតសំឡេង និងការផលិតវីដេអូ ដោយប្រើទូរសព្ទដៃ
អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូ ក្នុងសកម្មភាព (ឌីភីអេ) បានសហការជាមួយអង្គការ GRET ដើម្បីរៀបចំវគ្គបណ្ដុះបណ្ដាលជាលើកទីពីរស្ដីពី ការថតសំឡេង និងការផលិតវីដេអូ ដោយប្រើទូរសព្ទដៃ ក្នុងខេត្តតាកែវ កាលពីថ្ងៃទី៨ ដល់ទី ១០ ខែសីហា ឆ្នាំ២០២៣ ។ គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះគឺដើម្បីឲ្យអ្នកចូលរួមទទួលបានចំណេះដឹងជាមូលដ្ឋានក្នុងការថតរូបភាព ថតសំឡេង និងការផលិតវីដេអូ ឲ្យមានគុណភាព។ ក្នុងជំហានដំបូងពួកគេអាចបង្កើតឃ្លីបវីដេអូខ្លី តាមរយៈការបង្ហាញរូបថត (Slideshows)។ បន្ទាប់មក អ្នកចូលរួមបានរៀនពីដំណើការនៃការផលិតវីដេអូខ្លីជាមួយនឹងអត្ថបទសាច់រឿងដែលត្រូវគ្នា។