DPA ដែលជាលេខាធិការបណ្ដាញ ALiSEA នៅកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលការធ្វើកសិកម្មតាមបែបអេកូឡូស៊ី លើប្រធានបទ “ការប្រើប្រាស់ដំណាំគម្របដីក្នុងផលិតកម្មស្រូវ” នៅស្រុករវៀង ខេត្តព្រះវិហារ នាថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៤។
ក្នុងវគ្គនេះ ផ្ដោតលើគោលបំណងរួមមួយ ដើម្បីផ្តល់ការយល់ដឹងអំពីទ្រឹស្ដីនៃគោលការណ៍កសិអេកូឡូស៊ី និងការអនុវត្តជាក់ស្តែងអំពីបច្ចេកទេសនៃការប្រើប្រាស់ដំណាំគម្របដីក្នុងផលិតកម្មស្រូវទៅកាន់សមាជិក និងកសិកររបស់ពួកគេ។ ក្នុងវគ្គនេះ មានអ្នកចូលរួម ៣១ នាក់ (ស្រី ១៤ នាក់)។

វគ្គបណ្ដុះបណ្ដាលនេះ បង្រៀនដោយ លោក ស្រ៊ី រ៉ាម៉ា អ្នកសម្របសម្រួលនៅទីវាលរបស់គម្រោង ASSET។

សិក្ខាកាមទាំងអស់ បានអនុវត្តដោយផ្ទាល់នៅស្រែ ដោយប្រើវិធីសាស្ដ្រល្បាយពូជពីប្រភេទនៃដំណាំគម្របដី គឺស្ទីលឡូ និងចង្ក្រង់ស្វាស្លឹកតូច នៅពេលរសៀល។

សិក្ខាកាមទាំងអស់ បានអនុវត្តដោយផ្ទាល់នៅស្រែ ដោយប្រើវិធីសាស្ដ្រល្បាយពូជពីប្រភេទនៃដំណាំគម្របដី គឺស្ទីលឡូ និងចង្ក្រង់ស្វាស្លឹកតូច នៅពេលរសៀល។

នេះ ជាសកម្មភាពដែលសិក្ខាកាម បានត្រួតពិនិត្យមើលឬសដំណាំគម្របដី។

គាំទ្រដោយគម្រោង PArTNER នៃអង្គការUni4Coop , គម្រោង ASSET នៃអង្គការហ្គ្រេត
